កីឡាជាតិ
Japan-Mekong៖ ក្រោយ​ចាញ់​បី​ប្រកួត ក្រុម U-15កម្ពុជា​នៅសល់​ជំនួប​ដណ្តើមយក​លេខ៧
02, Jul 2015 , 12:05 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រុមបាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម១៥ឆ្នាំ​កម្ពុជា​ក្រោម​ការដឹកនាំ​របស់លោក IKI YUSUKE បាន​បរាជ័យ​ជា​លើក​ទី​បី​នៅ​ពូ​ល A ក្នុង​កម្មវិធី Japan_Mekong U-15 Football Exchange Programmeនា​ថ្ងៃទី២ខែកក្កដា នេះ​នៅ​មជ្ឈមណ្ឌល J-Green Sakai ទីក្រុង​អូ​សា​កាប្រទេស​ជប៉ុន។ ក្រោយ​ចាញ់ U-15 ជប៉ុន ៥-០ និង​ចាញ់​ក្រុម U-15 វៀតណាម ១-០ កាលពី​ម្សិលមិញ​នៅ​ព្រឹក​ថ្ងៃ​ព្រ​ហ​ស្ប​ត៍​នេះ កម្ពុជា បាន​បន្ត​ចាញ់​ក្រុម​VISSEL KOBE ១-០ បន្ថែមទៀត។



ក្នុងការ​ប្រកួត​បី​លើក ក្រុម U-15 ជប៉ុន ឈរលើ​គេ​នៅក្នុង​ពូ​ល A ដោយមាន៩ពិន្ទុ វៀតណាម​ស្ថិតនៅ​លេខ២ មាន៦ពិន្ទុ ក្រុម Vissel Kobe ឈរ​នៅ​លេខ៣ មាន៣ពិន្ទុ​ក្រោយ​ឈ្នះ​កម្ពុជា​ព្រឹក​មិញ ខណៈ U-15 កម្ពុជា មិនមាន​ពិន្ទុ​រាប់​នោះឡើយ។

នៅ​ព្រឹក​ថ្ងៃទី៣ ខែមិថុនា កម្ពុជា នៅសល់​ការប្រកួត​មួយទៀត​ដើម្បី​ដណ្តើមយក​ចំណាត់ថ្នាក់​លេខ៧ ដោយ​ត្រូវ​ប៉ះ​ជាមួយ​ក្រុម​បាត​តារាង​នៅ​ពូ​ល B។

លទ្ធផល​ថ្ងៃទី២ព្រឹក​នេះ

ពូ​ល​A៖
-កម្ពុជា ០-១ VISSEL KOBE
-វៀតណាម ២-៣ ជប៉ុន

ពួ​ល​B៖
-ថៃ ១-២ Sanfrecce Hiroshima
-មី​យ៉ាន់​ម៉ារ ១-១ ឡាវ៕



© រក្សាសិទ្ធិដោយ thmeythmey.com