កីឡាជាតិ
MCL2015៖ ភ្នំពេញ​ក្រោ​ន ប៉ះ​បឹងកេត ខណៈ៣គូ​ផ្សេងទៀត​ក៏​ប្រកួត​ដំណាលគ្នា​នៅ​រសៀល​នេះ
02, Jul 2015 , 12:18 pm        
រូបភាព
ដោយ:
ក្រុម​ជើងឯក​ឆ្នាំ​ចាស់​ភ្នំពេញ​ក្រោ​ន ត្រូវ​ទទួល​ស្វាគមន៍​ក្រុម​ជើងឯក​រង​ឆ្នាំ​ចាស់ បឹងកេត​អង្គរ នៅ​ល្ងាច​ថ្ងៃទី ២ ខែ កក្កដា ឆ្នាំ ២០១៥ នេះ ក្នុង​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក ២០១៥ (MCL2015) ស្របពេល​មាន ៣ គូ​ផ្សេងទៀត​ក៏ត្រូវ​ប្រកួត​បើកឆាក​ក្នុង​សប្ដាហ៍​ដំបូង​នេះ​ដូចគ្នា។



ភ្នំពេញ​ក្រោ​ន Vs បឹងកេត​អង្គរ៖
ភ្នំពេញ​ក្រោ​ន ដែលជា​ក្រុម​ជើងឯក​ឆ្នាំ​ចាស់ ត្រូវ​ជួប​ក្រុម​បឹងកេត​អង្គរ ដែលជា​ក្រុម​ជើងឯក​រង វេលា​ម៉ោង ៦ ល្ងាច​ថ្ងៃទី ២ ខែ កក្កដា ស្អែក​នេះ​នៅ​ទីលាន RSN Stadium (ម្ដុំ​ទួលគោក) ព្រមទាំង​មាន​ផ្សាយ​ផ្ទាល់​តាម​ប៉ុស្ដិ៍ BTV ផងដែរ។

នេះ​ជាការ​ប្រកួត​ផ្លូវការ​លើកដំបូង​ហើយ​សម្រាប់​ក្រុម​ម្ចាស់ផ្ទះ​ភ្នំពេញ​ក្រោ​ន នៅលើ​ទីលាន​ដែល​អាច​ផ្ទុក​ទស្សនិកជន​បាន ៥ ពាន់​នាក់​របស់ខ្លួន។ លោកគ្រូ​បង្វឹក Sam Schweingruber មាន​នាទី​ដឹកនាំ​ក្រុម​ការពារ​តំណែង​ជើងឯក​នៅ​រដូវ​កាល​នេះ ព្រម​ចង់បាន ៣ ពិន្ទុ​នៅ​ថ្ងៃ​បើកឆាក​នេះ​ផងដែរ។ កីឡាករ​ពីរ​នាក់​បង​ប្អូន កែវ សុខ​ង​ន និង​កែវ សុខ​ផេង ត្រូវ​ប្រឈម​ជាមួយ​បឹងកេត​ដែលជា​ក្លិប​ចាស់​របស់ខ្លួន។

ចំណែក​លោក ប្រាក់ សុវណ្ណារ៉ា អតីត​គ្រូ​មកពី​ក្លិប​ណាហ្គា​វើ​ល ទទួលបន្ទុក​ដឹកនាំ​ក្រុម​បឹងកេត​អង្គរ​ម្ដង នៅ​រដូវ​កាល​ថ្មី​នេះ។ លោក​បាន​សហការ​ជាមួយ​លោក បែ មករា អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុម នាំចូល​កីឡាករ​បរទេសសំខាន់ៗ មួយចំនួន​គួរឱ្យ​ចាប់អារម្មណ៍។

សម្រាប់​កម្មវិធី​ប្រកួត​បើកឆាក​សប្ដាហ៍​ទី១ នៃ​ពានរង្វាន់ MCL 2015 មាន៖
ថ្ងៃទី១ ខែ កក្កដា៖
- ណាហ្គា​វើ​ល ១ – ០ ស្វាយរៀង វេលា​ម៉ោង ៣:៣០នាទី នៅ​ស្ដា​ត​ចាស់
- ស៊ីម៉ាក់ ១ – ១ គីរីវង់​សុខ​សែន​ជ័យ វេលា​ម៉ោង ៣:៣០ នាទី នៅ​ទីលាន​បាទី ៣

ថ្ងៃទី២ ខែ កក្កដា៖
- អាស៊ី​អឺរ៉ុប Vs បៀ​ល​ប្រាយ វេលា​ម៉ោង ៣:៣០ នាទី នៅ​ទីលាន​បាទី ១
- Cambodia Tiger Vs អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ វេលា​ម៉ោង ៣:៣០ នាទី​នៅ​កីឡដ្ឋាន​វេ​ស្ទើ​ន
- ក្រសួងការពារជាតិ Vs វេ​ស្ទើ​ន វេលា​ម៉ោង ៣:៣០ នាទី នៅ​ស្ដា​ត​ចាស់
- ភ្នំពេញ​ក្រោ​ន Vs បឹងកេត​អង្គរ វេលា​ម៉ោង ៦ ល្ងាច នៅ RSN Stadium


© រក្សាសិទ្ធិដោយ thmeythmey.com