អត្ថបទពាណិជ្ជកម្ម
នៅថ្ងៃអាទិត្យទី១៦ ខែសីហា ឆ្នាំ២០១៥ នាពេលខាងមុខនេះ ខេត្តសៀមរាបនឹងមានព្រឹត្ដិការណ៍ ជិះកង់ជាក្រុម
× សៀមរាប៖ នៅថ្ងៃអាទិត្យទី១៦ ខែសីហា ឆ្នាំ២០១៥ នាពេលខាងមុខនេះ ខេត្តសៀមរាបនឹងមានព្រឹត្ដិការណ៍ ជិះកង់ជាក្រុម ក្នុងគោលបំណងដើម្បីស្វែងរកថវិកាឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ក្រោមប្រធានបទ «ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារឆ្នាំទី២» ។
ព្រឹត្តិការណ៍នេះរៀបចំឡើងដោយក្រុមហ៊ុន Cambodia Cycling , Asian Square Group និង មន្ទីរពេទ្យកុមារអង្គរ ។ សម្រាប់ តម្លៃនៃការចុះឈ្មោះចូលរួមជិះកង់នេះលោកអ្នកចំណាយត្រឹមតែ១៥ដុល្លារប៉ុណ្ណោះនឹងទទួលបានអត្ថប្រយោជន៍ដូចជា៖ អាវយឺត កង់(សំរាប់ជិះក្នុងថ្ងៃកម្មវិធី) ទឹកបរិសុទ្ធ ភេសជ្ជៈ អាហារសម្រន់ និង អាហារថ្ងៃត្រង់ ព្រមទាំងឱកាសឈ្នះរង្វាន់ និងការកំសាន្តផ្សេង។ ទទួលចុះឈ្មោះចាប់ពី ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៥ រហូតដល់ ថ្ងៃទី៨ ខែ សីហា ឆ្នាំ២០១។ សម្រាប់ការចូលរួមឧបត្ថម្ភស្លាកសញ្ញាលើអាវយឺត និងបដា នឹងឈប់ទទួលនៅថ្ងៃទី០១ ខែសីហាឆ្នាំ២០១។
ពត៌មានបន្ថែមសូមទាក់ទងៈ អាស័យដ្ឋាន៖
១.មន្ទីរពេទ្យកុមារអង្គរ ផ្លូវ សមេ្តចទេពវង្ស សៀមរាប ទូរស័ព្ទ៖ ០៦៣ ៩៦៣ ៤០៩
២.ភោជនីយដ្ឋាន អេស៊ានសឃ្វែរ ផ្លូវ៧មករា សៀមរាប ទូរស័ព្ទ៖០៦៣ ៧៦៧ ៧៩៧
៣.ត្រាវែលលូប បុរីអាកាដ ផ្លូវជាតិលេខ៦ ទូរស័ព្ទ៖០១៥ ៥២៥ ៦២៨
៤.កង់ហោះសៀមរាប ភូមិតាភុល សៀមរាប ទូរស័ព្ទ៖០១៥ ៥៣៥ ៥៦៥
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com