អន្តរជាតិ
ហ្វីលីពីន៖ យ៉ាងហោច​៣៣នាក់ស្លាប់ក្រោយកប៉ាល់ដឹកមនុស្ស១៧៣នាក់លិច
02, Jul 2015 , 2:25 pm        
រូបភាព
ដោយ: ថ្មីៗ
 មនុស្សយ៉ាងហោច​៣៣នាក់​ស្លាប់​ ដោយសារ​ករណី​លិច​កប៉ាល់មួយ​ដែល​ដឹកអ្នកដំណើរ​១៧៣នាក់​នៅក្បែរ​ក្រុង Ormoc ប្រទេស​ហ្វីលីពីន​នៅថ្ងៃ​ព្រហស្បតិ៍នេះ។ នេះបើយោងតាម​សារព័ត៌មាន​ The Strait Times។



អាជ្ញាធរក្នុង​តំបន់ បានបញ្ជាក់់ថា​ កប៉ាល់​ដឹក​មនុស្ស ១៧៣​នាក់​មួយគ្រឿង​បាន​លិចនៅក្នុងសមុទ្រ​ក្បែរ​ទីក្រុង Ormoc  ប្រទេសហ្វីលីពីន នៅនៅព្រហស្បតិ៍នេះ។ ក្រុម​ជួយ​សង្គ្រោះ​កំពុង​ដុត​ដៃដុតជើងតាមសង្គ្រោះអ្នកដំណើរនៅក្នុង​កប៉ាល់ ខណៈពេលដែលរបាយការណ៍​បឋប​​បានបង្ហាញថា យ៉ាងហោចមនុស្ស៣៣នាក់បាន​ស្លាប់​បាត់​បង់​ជីវិត​រួចហើយ។  កប៉ាល់ដែលលិចនេះ បានធ្វើដំណើរពីទីក្រុង Ormoc ទៅកាន់កោះCamotes ប៉ុន្តែសំណាងអាក្រក់ បែរជាលិចដូច្នេះទៅវិញ។ បើតាមអ្នកនៅក្បែរទីតាំង​កប៉ាល់លិច កប៉ាល់នេះ​បានលិច ក្រោយពេលចាកចេញពីកំពង់​ផែ​តែបន្តិចប៉ុណ្ណោះ ប៉ុន្តែ​គេមិនដឹងថា​ ករណីលិចនេះ បណ្តាលមកពី​បញ្ហា​អ្វីឲ្យប្រាកដនោះឡើយ៕​ 

© រក្សាសិទ្ធិដោយ thmeythmey.com