កីឡាជាតិ
ជាតិ
គ្រូ​ភ្នំពេញ​ក្រោ​ន និង​បឹងកេត​សុទ្ធតែ​អះអាងថា លទ្ធផល​អាច​ទទួលយក​បាន
03, Jul 2015 , 11:35 am        
រូបភាព
ដោយ:
សប្ដាហ៍​ដំបូង​ក្នុង​ពានរង្វាន់​លី​ក​បាល់ទាត់​កម្ពុជា មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក២០១៥ បានបញ្ចប់​ទៅហើយ​ត្រឹម​ម្សិលមិញ ស្របពេល​ក្រុម​ជើងឯក​ឆ្នាំ​ចាស់ និង​ជា​ម្ចាស់ផ្ទះ គឺ​ក្រុម​ភ្នំពេញ​ក្រោ​ន បាន​ប្រកួត​ស្មើ​ជាមួយ​ក្រុម​ជើងឯក​រង​ឆ្នាំ​ចាស់ បឹងកេត​អង្គរ ដោយ​លទ្ធផល​សូន្យ​ស្មើ ពោលគឺ​បាន​ម្នាក់១ ពិន្ទុ។



ចប់​ការប្រកួត​លោក Sam Schweingruber គ្រូបង្វឹក​របស់​ក្លិប​ភ្នំពេញ​ក្រោ​ន បាន​ប្រាប់​អ្នកកាសែត​ថា៖ «កីឡាករ​យើង​លេង​ស៊ីចង្វាក់​គ្នា​ដែរ តែ​ស្ដាយ​មិនអាច​រក​គ្រាប់​បាល់​បាន។ ប៉ុន្ដែ​លទ្ធផល​នេះ​យើង​អាច​ទទួលយកបាន»។ លោកគ្រូ​បង្វឹក​ជនជាតិ​ស្វី​ស រូបនេះ​បន្តថា ទាំង​ក្រុម​លោក​និង​ក្រុម​គូប្រជែង​សុទ្ធតែ​ខ្លាំង​ដូចគ្នា ព្រោះ​មានឱកាស​វាយបក​ទៅវិញទៅមករៀងៗខ្លួន។ ទន្ទឹង​នឹង​នេះ​លោក​ក៏​សម្លឹង​ឃើញ​ខ្សែការពារ​ទាំង ៤ ការពារ​បានល្អ ហើយ​ខ្សែបម្រើ​ក៏​ល្អ តែ​នៅ​ខ្វះខាត​ត្រង់ចំណុច​ខាងលើ (ប្រយុទ្ធ)។

ចំណែក​លោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្វឹក​របស់​ក្លិប​បឹងកេត​អង្គរ​ក៏​សោកស្ដាយ​ដែរ ព្រោះ​ត្រូវ​បាត់បង់៣ ពិន្ទុ​ក្នុង​ប្រកួត​ដំបូង។ លោក​បន្តថា៖ «នេះ​ជាការ​ប្រកួត​តានតឹង​មួយ ព្រោះ​ក្រុម​ទាំងអស់​ប្រមូល​អារម្មណ៍​បានល្អ​ដូចគ្នា គេ​ជា​ក្រុម​ខ្លាំង ហើយ​មានប្រៀប​ត្រង់​គេ​ជា​ម្ចាស់ផ្ទះ​ទៀតផង»។ លោក​សន្យាថា​នឹង​ប្រើប្រាស់​ធនធាន​កីឡាករ​ឱ្យអស់​ពី​លទ្ធភាព​ដើម្បី​រក​គ្រាប់​បាល់​ឱ្យ​ក្រុម​នៅ​ប្រកួតក្រោយៗទៀត។

សម្រាប់​លទ្ធផល​សប្ដាហ៍​ទី១ នៃ​ពានរង្វាន់ MCL 2015 មាន៖
- ណាហ្គា​វើ​ល ១ – ០ ស្វាយរៀង
- ស៊ីម៉ាក់ ១ – ១ គីរីវង់​សុខ​សែន​ជ័យ
- អាស៊ី​អឺរ៉ុប ២ – ៧ បៀ​ល​ប្រាយ
- Cambodian Tiger ២ – ០ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ
- ភ្នំពេញ​ក្រោ​ន ០ – ០ បឹងកេត​អង្គរ
- ក្រសួងការពារជាតិ ២ – ១ វេ​ស្ទើ​ន

ចំណែក​តារាង​ចំណាត់ថ្នាក់​បណ្ដោះអាសន្ន​មាន៖


ការប្រកួតរវាងភ្នំពេញក្រោន និង​បឹងកេត






ជំនួប​រវាងខេមបូឌាន​ថៃហ្គឺរ និងអគ្គ​ស្នងការដ្ឋាននគរបាល​ជាតិ








© រក្សាសិទ្ធិដោយ thmeythmey.com