ព័ត៍មានសុខភាព
សុខភាព៖ តើ​មុនពេល​គេង មិនអាច​បរិភោគ​អ្វីខ្លះ?
22, Feb 2016 , 7:30 pm        
រូបភាព
ដោយ: ថ្មីៗ

អ្នក​ត្រូវតែ​ចៀសវាង កុំ​បរិភោគ​អាហារ​ទាំងនេះ​ឱ្យសោះ បើ​ពុំ​ដូច្នោះ​ទេ វា​អាច​ប៉ះពាល់ ដល់​ដំណេក​អ្នកខ្លាំង​ណាស់។



1.    អ្នក​មិនត្រូវ​បរិភោគ​បន្លែ ផ្លែឈើ និង​សាច់​ច្រើនពេក នៅពេល​យប់​ទេ ព្រោះ​វា​នឹង​អាចធ្វើឱ្យ​ក្រពះ​អ្នក ពិបាក​រំលាយ​អាហារ​ខ្លាំងណាស់។
2.    អ្នក​មិនត្រូវ​ផឹកទឹក​ច្រើន​ទេ នៅមុន​ចូល​គេង ព្រោះ​វា​នឹងធ្វើ​ឱ្យ​អ្នក តែងតែ​ក្រោក​មក បត់ជើង នៅពេល​យប់ ហើយ​ស្អែក​ឡើង អ្នកនឹង​ហើម​មុខ ជាមិនខាន​ឡើយ។
3.    អ្នក​មិនត្រូវ​ផឹកស្រា​ទេ ព្រោះ​វា​នឹងធ្វើ​ឱ្យ​ថ្លើម​អ្នក ធ្វើការ​ពេញ​មួយ​យប់ មិនបាន​សម្រាក​ឡើយ។
4.    អ្នក​មិនត្រូវ​បរិភោគ របស់​ដែល​ហឹរ នៅពេល​យប់​ទេ ព្រោះ​វា​អាច​ប៉ះពាល់ ដល់​ក្រពះ​អ្នក ជាហេតុ​ដែល​អាច​រំខាន ដល់​ដំណេក​អ្នកជា​ខ្លាំង។
5.    អ្នក​មិនត្រូវ​បរិភោគ​បង្អែម​ច្រើនពេក​ទេ នៅពេល​ថ្ងៃ និង​យប់ ព្រោះ​វា​សុទ្ធតែ​អាច​ប៉ះពាល់ ដល់​ដំណេក​អ្នក​ទាំងអស់។
6.    បើ​អ្នក​ចង់​គេង​លក់​ស្រួល អ្នក​មិនត្រូវ​ពិសារ​សូកូឡា មុនពេល​គេង​នោះទេ ព្រោះ​វា​មាន​សារធាតុ​កាហ្វេ​អ៊ី​ន ដែល​អាចធ្វើឱ្យ​អ្នក គេង​មិន​លក់​ពេញ​មួយ​យប់៕

ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com