អត្ថបទពាណិជ្ជកម្ម
ហេតុអ្វី​បានជា​អ្នកត្រូវការ​បំពេញ​ជាតិ​ទឹក និង​សារធាតុ​រ៉ែ​ឲ្យ​បាន​គ្រប់គ្រាន់?
03, Jul 2015 , 4:05 pm        
រូបភាព
ដោយ: ថ្មីៗ
ការលេង​កីឡា ឬ​ការធ្វើការងារ​បញ្ចេញ​ក​ម្លាំ​ង​ខ្លាំង ក្រោម​អាកាសធាតុ​ក្តៅ​ហួតហែង ធ្វើ​ឲ្យ​លោកអ្នក បែកញើស និង​ខ្សោះ​ជាតិ​ទឹក។ ការ​ខ្សោះ​ជាតិ​ទឹក អាចធ្វើ​ឲ្យ​លោក​អ្នកមាន​អារម្មណ៍​ថា អស់កម្លាំង ឈឺក្បាល វិលមុខ ដែល​មិនអាច​បន្តការងារ ឬ​ភាពសប្បាយ​រីករាយ​បាន​តទៅទៀត។

ដូច្នេះ ការបំពេញ​ជាតិ​ទឹក និង​សារធាតុ​រ៉ែ នៅក្នុង​ខ្លួន គឺជា​រឿង​សំខាន់ ដើម្បី​បង្កើន​មកវិញ​នូវ កាបូ​ហាយ​ត្រាត ជាតិ​រ៉ែ វីតាមីន និង​សារធាតុចិញ្ចឹមសំខាន់ៗ ព្រមទាំង​នាំយក​អុកស៊ីសែន​ទៅកាន់ កោសិកានីមួយ។ បន្ទាប់មក កោសិកា​ក៏​បំ​លែង​សារធាតុ​ទាំងនេះ​បានជា​ថាមពល​នៅក្នុង សារពាង្គកាយ។

7UP REVIVE គឺជា​ភេសជ្ជៈ​ជួយ​បំពេញ​ជាតិ​ទឹក សារធាតុ​រ៉ែ និង​វីតាមីន បេ៣ បេ៦ និង បេ១២ ល្អ​បំផុត សម្រាប់​អ្នកលេង​កីឡា។ វីតាមីន​បេ៣ មាន​តួនាទី​យ៉ាងសំខាន់ ក្នុងការ​ផ្តល់​ថាមពល ជួយ​រំលាយ​អាហារ ប្រឆាំងនឹង​ការ​រាគរូស ប្រតិកម្ម​គីមី​សាស្ត្រ​ទាំងឡាយ​របស់​សរីរាង្គ។ វីតាមីន​បេ៦ មាន​តួនាទី​ក្នុង​ការដុត បំបែក​ប្រូតេអ៊ីន និង កាបូ​ហាយ​ត្រាត ក្នុង​រាងកាយ​ឲ្យ​ទៅជា​ថាមពល​ខ្លាំងក្លា។ ចំណែកឯ​វីតាមីន​បេ១២ មាន​តួនាទី​ផលិត​គ្រាប់​ឈាមក្រហម និង​ជួយ​ឲ្យ​ប្រព័ន្ធ​ប្រសាទ​មាន​សុខភាព​កាន់តែ​ល្អ។

7UP Revive បំពេញ​ជាតិ​ទឹក និង​ថាមពល ដើម្បី​បន្ត​ភាពសប្បាយ​រីករាយ​ពេញ​មួយថ្ងៃ!


(អត្ថបទពាណិជ្ជកម្ម)


© រក្សាសិទ្ធិដោយ thmeythmey.com