ជាតិ
​​​ន​យោ​បាយ​ជាតិ​
សង្គម​ស៊ីវិល​នឹង​ប្រមូល​យោបល់​ច្បាប់ NGO ដើម្បី​បញ្ជូនទៅ​រដ្ឋសភា​មុន​ថ្ងៃទី៨
04, Jul 2015 , 5:30 pm        
រូបភាព
ដោយ: ថ្មីៗ

ភ្នំពេញ៖ អង្គ​ក្រៅ​រដ្ឋាភិបាល​ដែល​កំពុង​ជំទាស់ នឹង​សេចក្តីព្រាងច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល នឹង​រៀបចំ​សិក្ខាសាលា​ប្រមូល​មតិយោបល់​នានា ជុំវិញ​សេចក្តីព្រាងច្បាប់​ថ្មី​នេះ ដើម្បី​ដាក់​ឲ្យ​រដ្ឋសភា​ត្រួតពិនិត្យ​មុន​ថ្ងៃទី។ សិក្ខាសាលា​នេះ នឹង​ប្រព្រឹត្តទៅ​នៅ​ព្រឹក​ថ្ងៃទី៧ ខែកក្កដា​ខាងមុខ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា។



សិក្ខាសាលា​នេះ រៀបចំឡើង​ដោយ​វេទិកា​នៃ​អង្គការ​មិនមែន រដ្ឋាភិបាល​ស្តីពី​កម្ពុជា (NGO Forum) គណៈកម្មាធិកា​សហប្រតិបត្តិ​ការ​ដើម្បី​កម្ពុជា (CCC) មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) គណៈកម្មាកា​ប្រព្រឹត្ត​កម្ម​នៃ​អង្គការ (CHRAC) សមាគម​ការពារ​សិទ្ធិមនុស្ស​កម្ពុជា (ADHOC) រួម​ជាមួយនឹង​អង្គការ​ជាតិ និង​អន្តរជាតិ​ផ្សេងទៀត។
សិក្ខាសាលា​ពិគ្រោះ​យោបល់​នេះ រៀបចំឡើង​ក្នុង​គោលបំណង​ពិគ្រោះ​យោបល់ និង​ការវិភាគ​ផ្នែក​ច្បាប់ ទៅលើ​ទម្រង់​សេចក្តីព្រាងច្បាប់ ពី​សំណាក់​អ្នកចូលរួម​ទាំងអស់ ដើម្បី​បញ្ជូន​ទៅកាន់​រដ្ឋសភា​ឲ្យ​បាន​មុន​ថ្ងៃទី៨ ខែកក្កដា​នេះ។

អ្នកចូលរួម​ចំនួន​ប្រមាណ ២៥០នាក់ រួមមាន អ្នកតំណាង​សមាជិក​រដ្ឋសភា ក្រសួង​ដែល ពាក់ព័ន្ធ អង្គការ​ជាតិ និង​អន្តរជាតិ ស្ថានទូត ដៃគូ​អភិវឌ្ឍន៍ សហគមន៍ សហជីព សមាគម និង​យុវជន។
គណៈកម្មការ​អចិន្ត្រៃយ៍​ជំនាញ​ចំនួន នៃ​រដ្ឋសភា កំពុង​ត្រូវ​ពិនិត្យ​ផ្នែក​បច្ចេកទេស សេចក្តីព្រាងច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល (LANGO)។ នៅ​ថ្ងៃទី៨ ខែកក្កដា  រដ្ឋសភា​នឹង​បើក​សិក្ខាសាលា​ពិគ្រោះ​យោបល់​ពី​ភាគី​ពាក់ព័ន្ធ៕



© រក្សាសិទ្ធិដោយ thmeythmey.com