ពីនេះ ពីនោះ
តើ​ពាក្យ «ឥឡូវ, ឥលូវ» មួយណា​ត្រឹមត្រូវ?
06, Jul 2015 , 7:16 am        
រូបភាព
ដោយ: ថ្មីៗ

មនុស្ស​មួយចំនួន​នៅតែ​ប្រកែក​គ្នា​ចំពោះ​ពាក្យ​ទាំងពីរ​នេះ អ្នកខ្លះ​និយាយថា​ពាក្យ​នេះ​ត្រូវ​សរសេរ​ជា​ជើង​តម្រួត«ឥឡូវ» និង​អ្នក​ខ្លះទៀត បាន​អះអាងថា​ពាក្យ​នេះ​ត្រូវតែ​សរសេរ​ជា​ពាក្យរាយ«ឥលូវ»។ តាមពិត​នៅក្នុង​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា​ពាក្យ​ទាំងពីរ​នេះ​អាច​សរសេរ​បាន​ដូចគ្នា គឺ​សរសេរ​ជា«ឥឡូវ» ឬ «ឥលូវ» ក៏បាន​ដែរ។ ពាក្យ​នេះ​ជា​សព្ទ​ប្រាប់​សេចក្តី​ជា​បច្ចុប្បន្នកាល​ថា កាល​នេះ, វេលា​នេះ។ ឧទាហរណ៍៖ ទៅ​ឥឡូវ, ទៅក្នុង​វេលា​នេះ។ ល៕



[ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]


© រក្សាសិទ្ធិដោយ thmeythmey.com