កីឡាជាតិ
ជាតិ
ខេមបូឌានលីក៖ ជ័យជម្នះសម្រាប់ភ្នំពេញក្រោន បឹងកេត វេស្ទើន និងស្វាយរៀង
× ក្រុមបាល់ទាត់បៀលប្រាយយូណាយធិត, ភ្នំពេញក្រោន, បឹងកេតអង្គរ និង ក្រសួងការពារជាតិ កំពុងឈរក្នុងបញ្ជីក្រុមខ្លាំងទាំង៤ (Top4) បណ្ដោះអាសន្នក្រោយប្រកួត ២ លើកឈ្នះ ១ និង ស្មើ ១ ប្រកួតក្នុងពានរង្វាន់មិត្តហ្វូនខេមបូឌានលីក រដូវកាល ២០១៥ ។
ចំណែកបញ្ជីឈ្មោះអ្នកទាត់បញ្ជូលទីបានច្រើនជាងគេក៏មានការប្រែប្រួលខ្លះដែរ ដោយកីឡាករ Tajani របស់ក្រុមវេស្ទើនភ្នំពេញ រកបាន ៤ គ្រាប់ម្នាក់ឯង តាមពីក្រោយដោយកីឡាករ Bata របស់ក្រុមខេត្តស្វាយរៀង និងកីឡាករ Masakazu របស់ខេមបូឌានថៃហ្គ័រ រកបាន ៣ គ្រាប់ម្នាក់។ កីឡាករ Kelechi (អាស៊ីអឺរ៉ុប), ចាន់ វឌ្ឍនាកា (បឹងកេត), Booysen (ភ្នំពេញក្រោន), Bisan Gorge (ភ្នំពេញក្រោន), ថៃ ផល្លា (បៀលប្រាយ), Adeyanju Rasheed Omokafe (បៀលប្រាយ) សុទ្ធតែរកបានម្នាក់ ២ គ្រាប់ ក្នុងចំណោម២ប្រកួតកន្លងទៅនេះ។
ចំពោះលទ្ធផលប្រកួតសរុបត្រឹមសប្ដាហ៍ទី២ នៃពានរង្វាន់មិត្តហ្វូនខេមបូឌានលីកមាន៖
-បៀលប្រាយ ១ – ១ ស៊ីម៉ាក់
-ក្រសួងការពារជាតិ ១ – ១ អគ្គស្នងការដ្ឋាននគរបាលជាតិ
-ស្វាយរៀង ៣ – ២ អាស៊ីអឺរ៉ុប
-វេស្ទើនភ្នំពេញ ៦ – ៤ គិរីវង់ សុខសែនជ័យ
-បឹងកេតអង្គរ ៣ – ២ ខេមបូឌានថៃហ្គ័រ
-ភ្នំពេញក្រោន ៤ – ២ ណាហ្គាវើល
សម្រាប់តារាងពិន្ទុបណ្ដោះអាសន្នក្នុងសប្ដាហ៍ទី២ មាន៖
១ បៀលប្រាយយូណាធិត ៤ ពិន្ទុ
២ ភ្នំពេញក្រោន ៤ ពិន្ទុ
៣ បឹងកេតអង្គរ ៤ ពិន្ទុ
៤ ក្រសួងការពារជាតិ ៤ ពិន្ទុ
៥ វេស្ទើនភ្នំពេញ ៣ ពិន្ទុ
៦ ខេមបូឌានថៃហ្គ័រ ៣ ពិន្ទុ
៧ ស្វាយរៀង ៣ ពិន្ទុ
៨ ណាហ្គាវើល ៣ពិន្ទុ
៩ ស៊ីម៉ាក់យូណាយធិត ២ ពិន្ទុ
១០ គីរីវង់សុខសែនជ័យ ១ ពិន្ទុ
១១ អគ្គស្នងការដ្ឋាននគរបាលជាតិ ១ ពិន្ទុ
១២ អាស៊ីអឺរ៉ុប ០ ពិន្ទុ
© រក្សាសិទ្ធិដោយ thmeythmey.com