ព័ត៍មានសុខភាព
សុខភាព៖ វិធីកាត់បន្ថយ ការឈឺចាប់ក្បាលសុដន់ ក្នុងពេលបំបៅដោះកូន
× ការឈឺចាប់នៅក្បាលសុដន់ ខណៈពេលបំបៅដោះកូន គឺជារឿងមួយ ដែលមិនអាចជៀសផុតបានឡើយ ចំពោះស្ត្រីគ្រប់រូប។ ដោយសារតែការកន្ត្រាក់ទាញ និងការជញ្ជក់ខ្លាំងពេករបស់ទារក វាអាចបណ្តាលឱ្យមានការឈឺចាប់ និងធ្វើឱ្យក្បាលសុដន់ប្រេះ ហើយពេលខ្លះ ក៏អាចចេញឈាម។
អ្នកអាចអនុវត្តន៍ វិធីខាងក្រោមនេះ ដើម្បីកាត់បន្ថយ ការឈឺចាប់ក្បាលសុដន់ ដូចជា ៖
• អ្នកត្រូវដាក់ទីតាំងរបស់ទារក ឱ្យបានត្រឹមត្រូវ នៅពេលទារកហារមាត់ អ្នកត្រូវដាក់ក្បាលសុដន់ ចូលមាត់ទារកភ្លាម ហើយត្រូវកល់ខ្នងទារក ដើម្បីឱ្យក្បាលសុដន់ ចូលស៊ប់មាត់ទារកល្អ។
• ដាក់ក្រណាត់សើម ក្តៅឧណ្ណៗមួយរយៈ មុនពេលបំបៅដោះកូន។
• ប្រើក្រែមលាបក្បាលដោះ។
• ប្រើប្រាស់ផលិតផល ធម្មជាតិមួយចំនួន ដូចជា ទឹកឃ្មុំ និង ប្រេងអូលីវប៉ុន្តែ អ្នកត្រូវលាងសម្អាត មុនពេលបំបៅដោះកូន។
• មិនត្រូវប្រើសាប៊ូ ដើម្បីលាងសម្អាតសុដន់ ព្រោះវាអាចធ្វើឱ្យបាត់បង់ ប្រេងធម្មជាតិនៅលើស្បែក ហើយក្បាលសុដន់កាន់តែស្ងួត។
• សម្ងួតក្បាលសុដន់ បន្ទាប់ពី បំបៅដោះកូន ដោយប្រើខ្យល់ ។
• ការព្យាបាលដោយ ថ្នាំសម្លាប់បាក់តេរី៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com