ពីនេះ ពីនោះ
តើ​អ្នក​គួរតែ​បង្រៀន​កូន​ដូចម្តេច ដើម្បី​ក្លាយជា​មនុស្ស​ជោគជ័យ នាពេល​អនាគត?
08, Nov 2015 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ការអប់រំ​កូន គឺ​សំខាន់​ណាស់ ព្រោះ​បើ​អ្នក​អប់រំ​ត្រូវ ទើប​កូន​ក្លាយជា​មនុស្ស​ល្អ និង​ជោគជ័យ​ក្នុង​ជីវិត ដូចនេះ គួរតែ​អប់រំ​ដូច​ម្តេចទៅ?



1.    អ្នក​ត្រូវតែ​បង្រៀន​កូន ឱ្យ​ចេះ​ទទួលស្គាល់​ការពិត ហើយ​ត្រូវ​ធ្វើជា​មនុស្ស​សុទិដ្ឋិនិយម។
2.    អ្នក​ត្រូវ​បង្រៀន​កូន ឱ្យមាន​ចិត្ត​ទូលាយ ចេះ​ស្រឡាញ់ និង​ចេះ​ដឹងគុណ​អ្នកដទៃ ដែល​ធ្វើ​ល្អ និង​ជួយ​យើង។
3.    អ្នក​ត្រូវតែ​អបរំ​កូន ឱ្យ​ក្លាហាន ហ៊ាន​ទទួលស្គាល់​កំហុស ហើយ​រៀនសូត្រ​ពី​កំហុស​ទាំងនោះ។
4.    អ្នក​ត្រូវតែ​បង្រៀន​កូន ឱ្យមាន​ច​រឹត​ឯករាជ្យ ចេះ​ការពារ​ខ្លួនឯង មិនត្រូវ​ពឹង​តែ​ទៅលើ​អ្នក​ឡើយ។
5.    អ្នក​ត្រូវតែ​អប់រំ​កូន ឱ្យមាន​ក្តី​ស្រមៃ ឱ្យមាន​គោលដៅ​ច្បាស់លាស់ ហើយ​ត្រូវតែដើរ​តាម​គោលដៅ​នេះ ទើប​ជីវិត​ជោគជ័យ។
6.    អ្នក​ត្រូវតែ​អប់រំ​កូន ឱ្យ​ចេះ​និយាយស្តី ឱ្យបាន​ត្រឹមត្រូវ ជាមួយ​អ្នកដទៃ ត្រូវតែ​ចេះ​គួរសម ទើប​គេ​ស្រឡាញ់។
7.    អ្នក​ត្រូវតែ​បង្រៀន​កូន ឱ្យមាន​ចិត្ត​អំណត់ ពេលដែល​ដួល​ហើយ មិនត្រូវ​បោះបង់ចោល​ទេ ត្រូវតែ​បន្ត​អនុវត្ត រហូតដល់​ជោគជ័យ ព្រោះ​គ្មាន​រឿង​អ្វីមួយ ដែល​ធ្វើ​តែម្តង​ហើយ​ជោគជ័យ​ឡើយ៕

ផ្តល់សិទ្ធិ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com