កីឡាជាតិ
ជាតិ
Universiade៖ ក្រុមកីឡាករវាយកូនឃ្លីលើតុកម្ពុជាចាញ់រ៉ូម៉ានី ៣-០
× កម្ពុជាកីឡាករកម្ពុជា បានបើកឆាកជាមួយនឹងបរាជ័យ ៣-០ នាជំនួបក្រុមទី៨ជាមួយរ៉ូម៉ានីក្នុងព្រឹត្តិការណ៍ដណ្តើមជើងឯកក្របខណ្ឌសាកលវិទ្យាល័យពិភពលោកលើកទី២៨ (2015 Summer Universiade) នៅក្រុង Gwangju ប្រទេសកូរ៉េខាងត្បូង។
នាជំនួបនៅសាល Jangseong Honggildong Gymnasium កម្ពុជាចាញ់រ៉ូម៉ានី ៣-០ ដោយសិតទីមួយ Diniel Dan យកឈ្នះណៃ សារ៉ាវៃ ១១-៩ ១១-៦ និង ១៥-១៣ សិតទីពីរ Munteanu Lucian ឈ្នះ អ៊ឹង ស្រ៊ូយហ៊ួរ ១១-៥ ១១-៥ និង១១-៧ ហើយនៅសិតទីបី Spelbus Alin Marian យកឈ្នះ សារៈ ស៊ូព្រីង ១១-៧ ១១-៧ និង១២-១០ ។
ការប្រកួតលើកទីពីរ កម្ពុជាប៉ះជាមួយឡេតូនី នាវេលាល្ងាចនេះ ហើយប៉ះជាមួយបារាំងនៅព្រឹកថ្ងៃស្អែក។ សម្រាប់ការប្រកួតលើវិញ្ញាសាជាក្រុមនេះ មានការចូលរួមប្រទេសចំនួនរហូតដល់៣០ប្រទេស៕
© រក្សាសិទ្ធិដោយ thmeythmey.com