ពីនេះ ពីនោះ
ភាពស្មោះត្រង់ ជាគ្រឹះនៃការទំនាក់ទំនង ?
×
មនុស្សជោគជ័យនៅក្នុងការសិក្សា ការងារ ជីវិត និងជោគជ័យលើអ្វីផ្សេងទៀត គឺសុទ្ធតែកើតឡើងពីការប្រាស្រ័យទាក់ទងជាមួយមនុស្សនៅជុំវិញខ្លួនយើង។ ប៉ុន្តែ ការទំនាក់ទំនង់នេះមានប្រសិទ្ធភាព និងមាននិរន្តរ៍ភាពមិនចេះរីងស្ងួតនោះ គឺអាស្រ័យលើខ្លួនអ្នក ថា តើអ្នកជាមនុស្សស្មោះត្រង់ប៉ុនណា?
ចម្លើយនោះ គឺ អ្នកត្រូវសួរខ្លួនឯងថា ស្មោះត្រង់ ឬ មិនស្មោះត្រង់ នៅត្រង់ថា ប្រសិនជាអ្នកធ្លាប់ទំនាក់ទំនងជាមួយគេរួមម្តងហើយ តើថ្ងៃក្រោយគេនៅចង់ទំនាក់ទំនងជាមួយអ្នកទៀតឬអត់? តើអ្នកជាមនុស្សពោលពាក្យពិត ស្មោះត្រង់គិតប្រយោជន៍រួមជាធំ ឬគិតតែប្រយោជន៍ផ្ទាល់ខ្លួនជាធំ? តើអ្នកជាមនុស្សទៀងត្រង់ ឬជាមនុស្សក្រឡិចក្រឡុច បាតដៃខ្នងដៃដែឬទេ? ។ ល។
សំណួរទាំងនេះអាចឆ្លុះបញ្ចាំងបាន អ្នកជាមនុស្សមានទំនាក់ទំនងមិនចេះរីកស្ងួតមែនឬយ៉ាងណា? ទំនាក់ទំនងរីងស្ងួត ឬ មិនរីងស្ងួន ទាំងអ្នក និងដៃគូទំនាក់ទំនងរបស់អ្នក ប្រាកដ៏ជាដឹងច្បាស់ណាស់ថា ទំនាក់ទំនងនេះគួរតែបន្ត ឬ មិនគួរបន្តទៀត?
ដើម្បីចៀសវាងកុំឲ្យទំនាក់ទំនងរបស់អ្នករីងស្ងួត និងធ្វើឲ្យទំនាក់ទំនង់របស់អ្នកកាន់តែមានប្រសិទ្ធភាព និងមាននិរន្តរ៍ភាព អ្នកត្រូវបង្ហាញភាពស្មោះត្រង់របស់អ្នក ដោយគិតប្រយោជន៍រួមជាធំ ពោលពាក្យពិត គោរពពាក្យសម្តីដែលខ្លួនបានសន្យា និងមិនប្រើល្បិចកលលើនរណាម្នាក់ ឬក្រុមណាមួយ ដើម្បីនរណាម្នាក់ ឬក្រុមណាមួយនោះទេ។ ល។ ចំណុចសំខាន់ៗទាំងនេះសុទ្ធតែជាគ្រឹះនៃទំនាក់ទំនងមិនចេះរីងស្ងួត៕
© រក្សាសិទ្ធិដោយ thmeythmey.com