ជាតិ
​​​ន​យោ​បាយ​ជាតិ​
មន្រ្តីព្រំដែនកម្ពុជា​-វៀតណាម​ ចាប់ផ្តើមជជែកគ្នា
07, Jul 2015 , 9:32 am        
រូបភាព
នៅម៉ោង ៩ ព្រឹក ​ថ្ងៃទី៦ ខែកក្កដានេះ គណៈកម្មការ​ចម្រុះ​ព្រំដែន​គោក​កម្ពុជា និង​វៀតណាម ចាប់ផ្តើមបើកកិច្ច​​ប្រជុំ ដើម្បី​ដោះស្រាយ​វិវាទ​ព្រំដែន​ដែល​នៅ​សេសសល់ និង​បញ្ហា​តាម​ខ្សែបន្ទាត់​ព្រំដែន​ផ្សេងទៀត​កន្លងមក។ កិច្ចប្រជុំនេះ ធ្វើឡើងក្នុង​រាជធានីភ្នំពេញ ​នៅទីស្តី​ការគណៈរដ្ឋមន្រ្តី។

 
ដូចការគ្រោងទុកកិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​ព្រំដែន​គោក​កម្ពុជា និង​វៀតណាម បានចាប់ផ្តើមហើយ នៅប៉ុន្មាននាទីមុននេះ។ ភាគីកម្ពុជា ដឹកនាំ​ដោយ​លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មការ​ចម្រុះ​ព្រំដែន​កម្ពុជា រីឯភាគីវៀតណាម ដឹកនាំដោយលោក Ho Xuan Son អនុរដ្ឋមន្រ្តីការបរទេស​វៀតណាម ទទួលបន្ទកកិច្ច​ការ​ព្រំដែន។

អ្នក​សារព័ត៌មានជាតិ និងអន្តរជាតិ ត្រូវគេអនុ​ញ្ញាតឲ្យចូល​ថត​រូបប៉ុន្មាន​ ៣ នាទី​ ​នៅពេល​ដែល​កិច្ច​ប្រជុំ​ បាន​ចាប់ផ្តើម។ ហើយ​កាលពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ​ លោក វ៉ា គឹមហុង​ បានប្រាប់​សារ​ព័ត៌មាន​ថ្មីៗថា រូប​លោក​នៅ​​មិនទាន់​​ប្រាកដ​ថា ក្រោយកិច្ច​ប្រជុំ​នេះ មន្រ្តីព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ នឹងនិយាយ​ពី​លទ្ធផល​នៃកិច្ចប្រជុំ​សង្ខេប ប្រាប់​អ្នកសារព័ត៌មាន​ឬយ៉ាងណានោះទេ ព្រោះវាអាស្រ័យ​លើ​ការ​សម្រេច​រួម​គ្នា​ពី​ភាគីទាំងពីរ។
 
សូម​បញ្ជាក់ថា កិច្ចប្រជុំនេះ ធ្វើឡើងរយៈ​ពេល ២ ថ្ងៃ​ ពោលគឺ​ចាប់​ពីថ្ងៃ​ទី ៧ ដល់ថ្ងៃទី ៨ ខែកក្កដា៕

© រក្សាសិទ្ធិដោយ thmeythmey.com