ជាតិ
​​​ន​យោ​បាយ​ជាតិ​
ច្បាប់​NGOs អាចជាឧបសគ្គដល់ការ​ងារ​អង្គការក្រៅ​​រដ្ឋាភិបាល​
07, Jul 2015 , 10:57 am        
រូបភាព
ដោយ:
ក្រុមមន្រ្តីអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ សិស្ស និស្សិត ប្រមាណ ៣០០ នាក់ បានចូលរួមជជែកគ្នាស្តីពី​សេចក្តី​ព្រាង​ច្បាប់សមាគម និងអង្គការក្រៅរដ្ឋាភិបាល​ នៅព្រឹកថ្ងៃ​អង្គារ​នេះ នៅសណ្ឋាគារ កាំបូឌីយ៉ាណា។ ក្រុមអង្គការសង្គម​ស៊ីវិល បានបង្ហាញ​ក្តីព្រួយបារម្ភព្រួយបារម្ភចំពោះ​សេច​ក្តី​ព្រាង​ច្បាប់​នេះ ខណៈដែលសេចក្តីព្រាងច្បាប់NGOs បានទៅដល់ដៃគណៈកម្មការជំនាញរបស់​រដ្ឋសភា​ហើយនោះ។



លោក សឿង សារឿន នាយក​ប្រតិបត្តិអង្គការ CCC បានថ្លែងថា ប្រសិនបើសេចក្តីព្រាងច្បាប់សមាគម និងអង្គការក្រៅ​រដ្ឋាភិបាល អនុម័តដោយពុំមានការពិគ្រោះយោបល់ទូលាយទេ​នោះ ច្បាប់នេះ នឹងក្លាយជាឧបសគ្គដល់ការងារ និងសិទ្ធិបញ្ចេញមតិរបស់អង្គការក្រៅរដ្ឋាភិបាល។ « យើងជា NGOs នៅតែអំពាវនាវឲ្យមានការជជែកបើកទូលាយ​ស្តី​ពីសេចក្តី​ព្រាង​ច្បាប់​នេះ»។ នេះជាសំណើរបស់លោក សឿង សារឿន។

នៅក្នុង​សិក្ខាសាលាពិគ្រោះយោបល់​ស្តីពីសេចក្តី​ព្រាង​ច្បាប់ NGOs នៅព្រឹកនេះ ក៏មាន​ការចូលរួម​ពីតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិមួយចំនួនដែរ មានដូចជា លោក យ៉ែម បុញ្ញឫទ្ធិ លោក ហូ វ៉ាន់ និងលោក អ៊ុំ សំអាន ជាដើម។

នៅថ្ងៃទី ០៨ ខែកក្កដា ស្អែកនេះ រដ្ឋសភាកម្ពុជា ក៏គ្រោងនឹងបើក​សិក្ខាសាលាពិភាក្សា​ពីសេចក្តី​ព្រាង​ច្បាប់ សមាគម និងអង្គការ​ក្រៅ​រដ្ឋាភិបាលនេះផងដែរ។ ហើយនៅថ្ងៃនេះ សកម្មជនដីធ្លី និងមន្រ្តីអង្គការក្រៅរដ្ឋាភិបាលមួយចំនួនទៀត បាន​ប្រមូលផ្តុំគ្នា នៅមុខវិមានរដ្ឋសភា ប្រឆាំងនឹង​ច្បាប់​NGOs នេះ៕

© រក្សាសិទ្ធិដោយ thmeythmey.com