ជាតិ
សង្គមជាតិ
ក្រុមយុវជន​ស្ម័គ្រចិត្ត​ធ្វើ​យុទ្ធនា​ការពន្យល់​ពី​សុចរិត​ភាព និង​អំពើពុករលួយ​ដល់​ពលរដ្ឋ
07, Jul 2015 , 11:33 am        
រូបភាព
ដោយ:

ក្រុមយុវជន​ជាង៨០នាក់​បាន​ចូលរួម​ក្នុង​យុទ្ធនាការ​ស្តីពី«Pigo Challenge» ដើម្បី​ផ្សព្វផ្សាយ​ពី​សុចរិត​ភាព ​
ពន្យល់ប្រជាពលរដ្ឋ​ឲ្យ​យល់ដឹង​ពី​អំពើពុករលួយ និង​កៀងគរ​យុវជន​ឲ្យ​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើពុករលួយ​នៅ​កម្ពុជា កាលពី​ថ្ងៃទី៥ កក្ត​ដា។ យុវជន​ដែល​ចូល​រូ​ម​ក្នុង​យុទ្ធនាការ​នេះ ត្រូវបាន​ចែកជា៧ក្រុម ដើម្បី​ធ្វើ​សកម្មភាព​ផ្សព្វផ្សាយ និង​ពន្យល់​ពី​អំពើពុករលួយ​ដល់​ពលរដ្ឋ​នៅតាម​គោលដៅផ្សេងៗគ្នា​នៅក្នុង​រាជធានី​ភ្នំពេញ។


 
យុវជន​ជាង៨០នាក់ បាន​ជួបជុំគ្នា​នៅ​ទីស្នាក់ការ​របស់​អង្គការ​តម្លាភាព​អន្តរជាតិ​កម្ពុជា ដើម្បី​ធ្វើការ​ប្រ​កូត​ប្រជែង និង​លេងល្បែង​កម្សាន្តផ្សេងៗ ហើយ​ឆ្លើយ​នឹង​សំណួរ​ជុំវិញ​អំពើពុករលួយ មុននឹង​ពួកគេ​ចេញដំណើរ​ទៅកាន់​តំបន់​គោលដៅផ្សេងៗគ្នា ដើម្បី​ផ្សព្វផ្សាយ​និង​លើកកម្ពស់​សុចរិត​ភាព អំពើពុករលួយ​ជាដើម។ សារ​និង​ខ្លឹមសារ​ដែល​យុវជន​ជាង៨០នាក់​នេះ​បាន​ផ្សព្វផ្សាយ និង​ពន្យល់​ដល់​ពលរដ្ឋ​ជា​អ្នកធ្វើដំណើរ​តាម​ដងផ្លូវ អ្នករត់ម៉ូតូឌុប ម៉ូតូ​កង់​បី និង​សិស្ស​និស្សិត​នៅតាម​សាលា​នានា​ដែលជា​តំបន់​គោលដៅ​របស់​ពួកគេ មាន​ដូ​ជា៖ អំពើពុករលួយ​កើតចេញពី​អ្នក​ទាំងអស់គ្នា ដូច្នេះ​អ្នក​ទាំងអស់គ្នា​ជា​អ្នក​បញ្ឈប់​ពំ​ពើ​ពុករលួយ, ផ្តើមចេញពី​ខ្លួន​អ្នក ដើម្បី​បំបាត់​អំពើពុករលួយ, ទី​មាន​អំពើពុករលួយ ទីនោះ​គ្មាន​ការអភិវឌ្ឍ, និង ឆ្នាំ ២០១៥ហើយ នាំគ្នា​ប្រ​ព្រឹ​ត​ពុក​លួ​យ​អី​ទៀត។ ល។

ខ្លឹមសារ​និង​អត្ថន័យ​នៃ​សារ​ទាំងនោះ ត្រូ​ប​បាន​ពួកគេ​យក​ម៉ូតូ​កង់​បី​ចំនួន៧គ្រឿង ដើម្បី​ជា​មធ្យោបាយ​ធ្វើដំណើរ និង​ផ្សព្វផ្សាយ​ពី​ខ្លឹមសារ​នៃ​យុទ្ធនាការ​នេះ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ទីក្រុង​ភ្នំពេញ មាន៧កន្លែងផ្សេងៗគ្នា គឺមាន​នៅមុខ​សារមន្ទីរ​ជាតិ កោះ​ពេជ្រ រមណី​ដ្ឋា​ន​វត្តភ្នំ ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក វិទ្យាល័យ​វត្ត​កោះ សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​ហាង​ឡា​តេ ម៉ី នៅតាម​ណ្តោ​យ​ផ្លូវ​សុធារស។ នេះ​ជាការ​រៀបរាប​រ់បស់​យុវតី លី ញុ​គ​ជិន ជា​សមាជិក​ក្រុម Pigo ដែល​បានរៀបចំ​យុទ្ធនាការ Pigo Challenge នេះ​កាលពី​ថ្ងៃទី៥ កក្ត​ដា​កន្លងទៅ។

លើ​ល​ពីនេះ​ទៅទៀត អ្នកចូលរួម​ក្នុង​កម្មវិធី​យុទ្ធនាការ​នេះ ក៏​ផ្សព្វផ្សាយ​ពី​មជ្ឈមណ្ឌល​តស៊ូ​មតិ និង​ប្រឹក្សា​យោបល់​ផ្នែក​ច្បាប់ (ALAC) របស់​អង្គការ​តម្លាភាព​អន្តរជាតិ​កម្ពុជា និង​ផ្សាយ​ពី​កម្មវិធី​ទូរ​សព្ទ​ឈ្មោះ Bribespot ដើម្បី​ឲ្យ​អ្នកប្រើប្រាស់​កម្មវិធី​នេះ​រាយការណ៍​ពី​អំពើពុករលួយ​ផងដែរ។ សូមបញ្ជាក់ថា៖ «សម្រាប់​ពលរដ្ឋ​ដែល​ចង់​ទទួលបាន​ការប្រឹក្សា​យោបល់​ផ្នែក​ច្បាប់ ពី​អង្គការ​តម្លាភាព​អន្តរជាតិ​កម្ពុជា ឬ​ចង់​រាយការណ៍​ពី​ស្ថានភាព​ពំ​ពើ​ពុករលួយ​នៅ​កន្លែង​ដែល​លោកអ្នក​បាន​ជួយ​ប្រទះ​សូម​ទំនាក់ទំនង​ទៅ​លេខ ១២៩២ សម្រាប់ប្រព័ន្ធ Cellcard និង ៧៧៧៧ សម្រាប់ប្រព័ន្ធ Smart (សម្រាប់​ការរាយការណ៍ និង​ការប្រឹក្សា​យោបល់​ផ្នែក​ច្បាប់ គឺ​មិនមាន​ការគិត​ប្រាក់​ទេ)»។ 

ដោយឡែក ក្រុមយុវជន​ស្ម័គ្រចិត្ត Pigo គ្រោង​នឹង​ពង្រីក​កម្មវិធី​យុទ្ធនាការ​ផ្សព្វផ្សាយ​លើកកម្ពស់​សុច​រិត្តភាព និង​អប់រំ​ប្រជាពលរដ្ឋ​ឲ្យ​យល់ដឹង​ពី​អំពើពុករលួយ​នេះ នៅតាម​បណ្តា​ខេត្ត​នានា​ជាច្រើន​ទៀត។ Pigo ជា​ពាក្យ​ពេញ​សរសេរ​ជា Promote Integrity go គឺជា​ក្រុមយុវជន​ស្ម័គ្រចិត្ត ធ្វើការ​ដើម្បី​ផ្សព្វផ្សាយ និង​លើកកម្ពស់​សុចរិត​ភាព​នៅ​កម្ពុជា៕




© រក្សាសិទ្ធិដោយ thmeythmey.com