ជាតិ
លទ្ធផល​អ្នកកាសែត​ឆ្នើម​នឹងត្រូវ​ប្រកាស​នៅ​ថ្ងៃទី២២ខែកក្កដា​ឆ្នាំ២០១៥ខាងមុខនេះ
07, Jul 2015 , 12:09 pm        
រូបភាព
ដោយ: ថ្មីៗ

ភ្នំពេញ៖ គណៈកម្មការ​កំណែ​អ្នកកាសែត​ឆ្នើម​ឆ្នាំ២០១៥កំពុង​ដំណើរ​នៅ​ថ្ងៃទី៧ខែកក្កដា​ឆ្នាំ២០១៥នេះ។ គណៈកម្មការ​កំណែ​នេះ​មានការ​ចូលរួម​ពី​អ្នកកាសែត​បទពិសោធន៍៣នាក់​មកពី​ក្លឹប​អ្នកកាសែត​កម្ពុជា តំណាង​អង្គការ​តម្លាភាព​ម្នាក់ និង​តំណាង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ម្នាក់។



គណៈកម្មការ​កំណែ​អត្ថបទ​ប្រឡង​អ្នកកាសែត​ឆ្នើម​កំពុង​កែ​អត្ថបទ​យ៉ាង​យកចិត្តទុកដាក់​នៅក្នុង​សណ្ឋាគារ​សាន់វ៉េ​រាជធានី​ភ្នំពេញ។ កំណែ​នៅថ្ងៃនេះ ធ្វើឡើង​ដោយមាន​ការចូលរួម​ពី​សំណាក់​អ្នកសារព័ត៌មាន​ជំនាញ​មកពី​ក្លិប​អ្នកកាសែត​កម្ពុជា មកពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​មកពី​អង្គការ​តម្លាភាព​កម្ពុជា។

មេ​ប្រយោគ​កំណែ​ទាំងអស់​បាន​ជជែក​គ្នា​យ៉ាង​ហ្មត់ចត់ មុននឹង​ផ្តល់​ពិន្ទុ​អោយ​បេក្ខជននីមួយ។ និតិ​វិធី​បានធ្វើ​ឡើង​ដោយ​ជម្រុះ​បី​ដំណាក់កាល។ ទី១ ជម្រុះ​ពាក់កណ្តាល។ ទី២ សម្ភា​ន៍​ផ្ទាល់មាត់​ជាមួយ​អ្នក​ជាប់​ជា​អ្នកសារព័ត៌មាន​ឆ្នើម និង​ទី៣សម្រេច​ជ្រើស​យក​អ្នក​ឆ្នើម​ចំនួន៥នាក់។ ការជ្រើសរើស​ធ្វើឡើង​ដោយមាន​តម្លាភាព និង​គ្មាន​ភាពលម្អៀង​ផ្នែក​អារម្មណ៍​ឡើយ។

លោក ឆាយ សុផល ប្រធាន​គណៈកម្មការ​កំ​ណែ​អ្នកកាសែត​ឆ្នើម​ឆ្នាំ២០១៥ បាន​ថ្លែងថា កំណែ​នេះ​បានធ្វើ​ឡើង​យ៉ាង​ល្អិតល្អន់ និង​អាច​ផ្តល់​យុត្តិធម៌​ជូន​ទាំង​អ្នក​ជាប់ និង​អ្នកធ្លាក់។ ការប្រកាស​លទ្ធផល​អ្ន​ក​កាសែត​ឆ្នើម​នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី២២ខែកក្កដា​ឆ្នាំ២០១៥ខាងមុខនេះ៕ 





© រក្សាសិទ្ធិដោយ thmeythmey.com