ជាតិ
​​​ន​យោ​បាយ​ជាតិ​
កិច្ចប្រជុំព្រំដែនកម្ពុជា-វៀតណាម បញ្ចប់ថ្ងៃទី ១ ដោយពុំទាន់​មានលទ្ធផល
07, Jul 2015 , 12:28 pm        
រូបភាព

នៅម៉ោង ១២ និង ១៥ នាទី ថ្ងៃទី៧ ខែកក្កដានេះ កិច្ចប្រជុំគណៈកម្មការ​ចម្រុះ​ព្រំដែន​​កម្ពុជា និង​វៀតណាម បានបិទបញ្ជប់នៅ​ថ្ងៃ​ទី ១ ហើយ ក្រោយពីជជែកគ្នាអស់រយៈពេល​ជាង ៣ ម៉ោង នៅទីស្តី​ការគណៈរដ្ឋមន្រ្តី។



តែយ៉ាងណាក្រោយកិច្ចប្រជុំនៅថ្ងៃដំបូងនេះ លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មការ​ចម្រុះ​ព្រំដែន​កម្ពុជា នៅមិនទាន់អាចនិយាយពីលទ្ធផល​នៃកិច្ចប្រជុំនៅថ្ងៃទី ១ ស្តីពីបញ្ហាព្រំដែន​កម្ពុជា និងវៀតណាម ប្រាប់អ្នកកាសែតបាននោះទេ។ លើសពីនេះ សូម្បី​តែរបៀបវារៈសំខាន់ៗ​នៃកិច្ចពិភាក្សា​ក៏លោក វ៉ា គឹមហុង មិនទាន់និយាយនោះដែរ។ លោក វ៉ា គឹមហុង បាន​បញ្ជាក់​យ៉ាង​ខ្លីថា៖« នៅមិនទាន់មានលទ្ធផលអ្វីទេ ចាំមើលស្អែក ដែលជាថ្ងៃបញ្ជប់» ។

សូមបញ្ជាក់ថា កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​ព្រំដែន​​កម្ពុជា និង​វៀតណាមនេះ ខាងភាគីកម្ពុជា ដឹកនាំ​ដោយ​លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មការ​ចម្រុះ​ព្រំដែន​កម្ពុជា រីឯភាគីវៀតណាម ដឹកនាំដោយលោក Ho Xuan Son អនុរដ្ឋមន្រ្តីការបរទេស​វៀតណាម ទទួលបន្ទកកិច្ច​ការ​ព្រំដែន។ កិច្ចប្រជុំនេះ ធ្វើឡើងរយៈ​ពេល ២ ថ្ងៃ​ ពោលគឺ​ចាប់​ពីថ្ងៃ​ទី ៧ ដល់ថ្ងៃទី ៨ ខែកក្កដា៕





 

© រក្សាសិទ្ធិដោយ thmeythmey.com