អត្ថបទពាណិជ្ជកម្ម
ល​ទ្ធ​ផល​នៃ​ការប្រកួត​ពី​បច្ចេកវិទ្យា​សំរាប់​វិស័យ​អប់រំ​លើកទីមួយ នៅក្នុង​ប្រទេស​កម្ពុជា
07, Jul 2015 , 2:22 pm        
រូបភាព
ដោយ: ថ្មីៗ
នៅ​ពី​ថ្ងៃទី 7 ខែ​កក្ដ​ដា ឆ្នាំ2015នេះ មជ្ឈមណ្ឌល​កំសាន្ត Kids City បាន​រកឃើញ​ម្ចាស់​ជ័យលាភី​ដែល ឈ្នះ​ពី​ការប្រកួតប្រជែង​ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា​ដែល​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា “STEM” ។

ក្រោយពី​មានការ​ប្រឡង​ជំ​រុះ​ជាច្រើន​វគ្គ​អស់​រយៈពេល​ប្រមាណ​ជាង​បី​ខែ​កន្លងមកនេះ ដោយមាន​ចំនួន សិស្ស​ចូលរួម​សរុប120នាក់ ពី​បណ្ដា​សាលា​ជាតិ និង​អន្តរជាតិ ព្រមទាំង​មកពី​អង្គការ​នានា​ផងដែរ។

ប្រធាន​ផ្នែក​នៃ​សាល​វិទ្យាសាស្ត្រ​នៅ Kids City ឡូ​រ៉ា ប៊ូ​ម​បាន​មានប្រសាសន៍ថា៖ វិញ្ញាសារ​នៃ​ការ ប្រឡង​ភាគច្រើន​ផ្តោតលើ​ការងារ​ជា​ក្រុម សំណួរ​បែប​ត្រិះរិះ​ពិចារណា និង​ជំនាញ​វៃឆ្លាត​ក្នុងការ​ដោះស្រាយ​បញ្ហា ដែលនាំឱ្យ​សិស្សានុសិស្ស​បាន​ពង្រឹង​បន្ថែម​លើ​ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា ។

កម្មវិធី​ដ៏​ល្អ​នេះ​ក៏មាន​ការជំរុញ​និង​លើកទឹកចិត្ត​ពី Dr. Bryony Mathew ដែលជា​អគ្គរាជទូត​រង​បេសកម្ម ស្ថានទូត​អង់គ្លេស (Embassy Head of Mission) ដោយ​គាត់​មានប្រសាសន៍ថា ៖ STEM មាន​សារ:សំខាន់ ណាស់​ព្រោះ​វា​ពាក់​ព​ន្ធ័​ស្ទើរតែ​គ្រប់ផ្នែក​នៃ​ការរស់នៅ​របស់​មនុស្ស​ដូចជា សម្លៀកបំពាក់ ថ្នាំពេទ្យ ឡាន ទូរស័ព្ទ កុំព្យូទ័រ និង​សម្ភារៈប្រើប្រាស់​សព្វថ្ងៃ។

ជាពិសេស ម្ចាស់​សហការ​ធំ​បំផុត​គឺ​ក្រុមហ៊ុន​ធានារ៉ាប់រង Prudential ដែលនាំឱ្យ​កម្មវិធី​បង្កើតឡើង​ថែម ទាំង​ជួយឧបត្ថម្ភ​កម្មវិធី​ទាំងមូល​នេះ​ផងដែរ។

ខាងក្រោម​នេះ ជា​បញ្ជី​ឈ្មោះ​សាលា​ដែល​បានឈ្នះ​ពី​កម្មវិធី​ប្រកួតប្រជែង STEM លើក​ទី១នេះ៖
ជ័យលាភី ឈ្មោះ​សាលារង្វាន់​ឧបត្ថម្ភ​ដោយ Prudential

លេខ ១   Jay Pritzker Academy   
- 1000$ទិញ​សៀវភៅ​ពី​MB
- សិស្ស៤០មក​សាល​វិទ្យាសាស្ត្រ
- ទទួលពាន និង មេដាយ

លេខ ២    AIM Rahab House Community School   
- ៦៥០$ ទិញ​សៀវភៅ​ពី​MB
- កាដូ និង​មេដាយ

លេខ ៣    Liger Learning centrer   
- 350$ ទិញ​សៀវភៅ​ពី​MB
- កាដូ និង​មេដាយ

(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com