ជាតិ
សេដ្ឋកិច្ច
រដ្ឋប្រមូលពន្ធដារបានជាង៧០០លានដុល្លារ ក្នុងឆមាសទី១ឆ្នាំ២០១៥
× អគ្គនាយកដ្ឋានពន្ធដារប្រមូលបានចំណូលពន្ធ-អាករគ្រប់ប្រភេទ បានចំនួន២,៨២៧,០១៩.៥៥លានរៀល ស្មើនឹង៧០៦.៧៥លានដុល្លា ក្នុងឆមាសទី១ ឆ្នាំ២០១៥ កើនឡើង៣៨.៥៣ភាគរយ បើធៀបនឹងចំណូលពន្ធដារ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៤ ។ ដោយឡែកក្នុងខែមិថុនា អគ្គនាយកដ្ឋានពន្ធដារប្រមូលបានចំណូលពន្ធចំនួន៣៦៤,៦២៤.២៦លានរៀល ស្មើនឹងចំនួន៩១.១៦លានដុល្លារ។
ក្នុងរយៈពេល៦ខែ ឆ្នាំ២០១៥នេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលបានចំណូលពន្ធ-អាករគ្រប់ប្រភេទ បានចំនួន២,៨២៧,០១៩.៥៥លានរៀល ស្មើនឹង៧០៦.៧៥លានដុល្លារ។ ចំណូលនេះ កើនឡើងចំនួន៧៨៦,៣១៤.៣៤លានរៀល ស្មើនឹង៣៨.៥៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៤ ។ តួលេខនេះត្រូវបានបង្ហាញនៅក្នុងកិច្ចប្រជុំបូកលទ្ធផលប្រមូលចំណូលពន្ធប្រចាំឆមាសទី១ ឆ្នាំ២០១៥ ។
កិច្ចប្រជុំក៏បានបង្ហាញពីចំណូលពន្ធដែលប្រមូលបាននៅក្នុងខែមិថុនាកន្លងទៅដែរ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ ចំណូលពន្ធ-អាករគ្រប់ប្រភេទនៅក្នុងខែមិថុនាមានចំនួន៣៦៤,៦២៤.២៦លានរៀល ស្មើនឹងចំនួន៩១.១៦លានដុល្លារ។
សូមបញ្ជាក់ថា ក្នុងត្រីមាសទី១ឆ្នាំ២០១៥នេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធ ផ្ទៃក្នុងបានចំនួន១,២៩៣,៦៥៩លានរៀល ស្មើនឹងប្រមាណ៣២៣.៤២លានដុល្លារ កើនឡើង៤៨.៥៣ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៤ ៕
© រក្សាសិទ្ធិដោយ thmeythmey.com