កីឡាអន្តរជាតិ
អន្តរជាតិ
Barcelona ទិញ​បាន​Turanប៉ុន្តែ​គេ​ត្រូវ​រង់ចាំ​រហូតដល់​ឆ្នាំក្រោយ​ទើប​មាន​សិទ្ធិ​ចូល​លេង
07, Jul 2015 , 3:29 pm        
រូបភាព
ដោយ: ថ្មីៗ


ក្លិប​យក្ស​អេ​ស្ប៉ា​ញ Barcelonaបាន​ចុះហត្ថលេខា​នាំយក​ខ្សែបម្រើ​ArdaTuranពី​ក្លិប Atletico Madrid ហើយ​ក្នុងតម្លៃ ២៩លាន​ផោន (ជាង៤៦លាន​ដុល្លារ) ប៉ុន្តែ​ប្រធាន​ក្រុម​ជម្រើសជាតិ​តួ​ក​គី​រូបនេះ ត្រូវ​រង់ចាំ​រហូតដល់​ខែមករា ឆ្នាំក្រោយ ទើប​មាន​សិទ្ធិ​បង្ហាញខ្លួន​នៅលើ​ទីលាន។



ខ្សែបម្រើ Turanមិនអាច​លេង​ឲ្យ​Barcelona បាន​នៅរ​ដូ​ល​កាល​នេះ​បានទេ​ដោយ​ត្រូវ​ចាំ​រហូតដល់​ខែមករា​ព្រោះ​ក្លិប​យក្ស​អេ​ស្ប៉ា​ញ​នៅជាប់​បំរាម​របស់​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA)ដោយ​មិនអាច​ទិញ​កីឡាករ​ថ្មី​បាន​ដល់​ឆ្នាំ២០១៦។ ម្ចាស់​ការពារ​តំណែង​ជើងឯក​អេ​ស្ប៉ា​ញ La Ligaត្រូវបាន​ហាមឃាត់​មិនអោយ​ទិញ​កីឡាករ​ចូលក្នុង​ឆ្នាំ២០១៥ បន្ទាប់ពី​រកឃើញថា​បានធ្វើ​ខុស​លក្ខខណ្ឌ​របស់​FIFA លើ​ការផ្ទេរ​កីឡាករ​ក្រោម​អាយុ ១៨ឆ្នាំ។

Turanវ័យ២៨ឆ្នាំ​រូបនេះ រក​គ្រាប់​បាល់​បាន២២គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​ដៃគូ៣២ដង​សម្រាប់៤រដូវ​កាល​ជាមួយ Atletico Madrid បន្ទាប់ពី​ផ្ទេរ​ពី Galatasarayកាលពី២០១១មក។

ទោះជា​យ៉ាងណាក៏ដោយ​Barcelona អាច​លក់ Turanទៅ​ឲ្យ Atleticoវិញ​ដោយ​ព្រម​ខាតបង់១០ភាគរយ​នៃ​តម្លៃ​ដើម​អំឡុងពេល២ថ្ងៃ​បន្ទាប់ពី​បោះឆ្នោត​រួច​ក្នុង​ខែកក្កដា​នេះ​ប្រសិនបើ​ប្រធាន​ក្លិប​ថ្មី​បោះឆ្នោត​មិន​ពេញចិត្ត​កីឡាករ​រូបនេះ៕




© រក្សាសិទ្ធិដោយ thmeythmey.com