ព័ត៍មានសុខភាព
សុខភាព៖ ស្ត្រីដែលមិនធ្លាប់ដល់ចំណុចកំពូលគួរធ្វើម៉េច?
× មានប្រហែលជា១០%នៃស្ត្រីដែលមិនធ្លាប់បានដល់ចំនុចកំពូលទាល់តែសោះទាំងជាមួយដៃគូ និងទាំងក្នុងពេលសម្រេចកាមដោយខ្លូនឯង។ ជាការពិតណាស់មានស្ត្រីមួយចំនួនបានជ្រើសយកវិធីរបស់ពួកគេគឺចូលទៅរកការព្យាបាល។
នោះហើយជាពេលដែលអ្នក ជំនាញបានប្រាប់ស្ត្រីទាំងនេះថាជាដំណឹងល្អដែលថា វាគឺអាចធ្វើទៅបានដោយគ្រាន់តែរៀនដើម្បី ឱ្យមានការឈានដល់ចំនុចកំពូល ។មេរៀនដំបូង និងសំខាន់បំផុតនោះគឺជាការអនុវត្តអោយ មានតុល្យភាពនៃការខំប្រឹង និងការឈប់សំរាកក្នុងអំឡុងពេលមានសកម្មភាពផ្លូវភេទ។ ប៉ុន្តែ ស្ត្រីទាំងនោះបានសួរថាតើពួកគេអាចមានទាំងការខំប្រឹង និងការសម្រាកក្នុងពេលតែមួយបាន យ៉ាងដូចម្តេច? វាជាសំនួរដ៏ល្អហើយនៅទីនេះគឺជាចម្លើយដែលចែកជាពីរជំហាន :
ជំហានទី១: ការខំប្រឹង ប្រភេទនៃការខំប្រឹងដែលអាចជួយអោយស្ត្រីឈានដល់ចំនុចកំពូល នោះគឺជាការខំប្រឹងសាច់ដុំ( myotonia ) ។ ស្ត្រីជាច្រើនមានការភាន់ច្រឡំថាពួកគេគួរតែ សម្រាកដោយគ្រាន់តែគេងនៅស្ងៀមដោយសារតែពួកគេបានលឺថាអោយសម្រាកបន្ធូរអារម្មណ៍ក្នុងអំឡុងពេល រួមភេទគឺជាការសំខាន់។ ប៉ុន្តែវាមានន័យថាការប្រឹងសាច់ដុំជាញឹក ញាប់ចាំបាច់សម្រាប់ការឈានដល់ចំនុចកំពូល។ ភាគច្រើននៃស្ត្រីរៀនដើម្បីឱ្យមានការដល់ ចំនុចកំពូលជាលើកដំបូងរបស់ពួកគេដោយធ្វើអោយមានភាពស្មើគ្នារវាងការប្រឹងសាច់ដុំជើង សាចដុំពោះនិងសាច់ដុំកំប៉ះគូថ។មិនគួរឱ្យភ្ញាក់ផ្អើលនោះទេដែលស្ត្រីបានរាយការណ៍ថា ភាគច្រើននៃការឈានដល់ចំនុចកំពូលបានជំរុញអោយមានការកន្ត្រាក់សាច់ដុំនៅក្នុងផ្នែកខាងក្រោមនៃអាងត្រគាករបស់ពួកគេ។ ទាំងនេះគឺជាសាច់ដុំដូចគ្នាដែលកន្ត្រាក់ដើម្បីបញ្ឈប់ លំហូរនៃទឹកនោមផងដែរ។តើអ្វីដែលភ្ជាប់រវាងការកន្ត្រាក់សាច់ដុំនិងការឈានដល់ចំនុចកំពូល? សម្រើប ការកន្ត្រាក់សាច់ដុំមួយចំនួនធ្វើអោយបង្កើនលំហូរឈាមនៅទូទាំងរាងកាយ ហើយជាញឹកញាប់ទៅកាន់តំបន់ប្រដាប់បន្តពូជ។ ការសម្រើបពិតណាស់គឺជាវិធីដែល ជួយនាំស្ត្រីដើម្បីឈានដល់ចំនុចកំពូល ។
ជំហានទី ២: សម្រាក តើសម្រាកនៅកន្លែងណាសំរាប់រឿមួយនេះ? ចំលើយគឺនៅក្នុងខួរក្បាល ។ ក្នុងអំឡុងពេលរួមភេទស្ត្រីជាច្រើនរកឃើញថាវាមានប្រយោជន៍ក្នុងការសម្រាកខួរក្បាល ដោយមិនគិតរឿងអ្វីផ្សេងជាមួយនឹងគំនិតបែបនេះនឹងបង្កើននូវសម្រើបផ្លូវភេទជាជាង ជាមួយនឹងភាពតានតឹងក្នុងអារម្មរណ៏ គំនិតអវិជ្ជមានដែលអាចកាត់បន្ថយសម្រើបផ្លូវភេទ របស់អ្នក៕
ផ្តល់សិទ្ធិដោយគ្រូពេទ្យwww.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com