ជាតិ
សេដ្ឋកិច្ច
ការនាំ​អង្ករ​ចេញ​របស់​កម្ពុជា​កើន​ជិត៦០ភាគរយ​ក្នុង​ឆមាស​ទី១
07, Jul 2015 , 7:39 pm        
រូបភាព
នៅក្នុង​រយៈពេល៦ខែ ដើមឆ្នាំ២០១៥នេះ​កម្ពុជា​នាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​បាន​ចំនួន២៨៣.៨២៥តោន​កើនឡើង៥៩.៥ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ២០១។ប្រភេទ​អង្ករ​ទាំងនោះ​រួមមាន​អង្ករ​ក្រអូប អង្ក​រស និង​ប្រភេទ​អង្ករ​ចំហុយ។ក្រុមហ៊ុន​ដែល​នាំ​អង្ករ​ចេញ​មាន​ចំនួន៧២ក្រុមហ៊ុន​ខណៈដែល​ទីផ្សារ​ដែល​កម្ពុជា​បាន​នាំ​អង្ករ​ទៅ​មាន​ចំនួន៥១ប្រទេស។



នៅក្នុង​រយៈពេល៦ខែ ពោលគឺ​ក្នុង​ឆមាស​ទី១ ឆ្នាំ២០១៥នេះ​កម្ពុជា​នាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​បាន​ចំនួន២៨៣.៨២៥តោន​កើនឡើង៥៩.៥ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ២០១៤ដែលមាន​ត្រឹមតែ១៧៧,៩២៨តោន​ប៉ុណ្ណោះ។ នេះ​បើ​យោងតាម​របាយការណ៍​កា​រណ៍រ​បស់​លេខាធិការដ្ឋាន​សម្រាប់​បំពេញបែបបទ​នាំចេញ​អង្ករ។

លេខាធិការដ្ឋាន​ច្រកចេញចូល​តែមួយ​សម្រាប់​បំពេញបែបបទ​នាំចេញ​អង្ករ ក៏បាន​បង្ហាញ​ផងដែរ ពី​ប្រភេទ​អង្ករ​ដែល​កម្ពុជា​បាន​នាំចេញ។ ប្រភេទ​អង្ករ​ទាំងនោះ​រួមមាន​អង្ករ​ក្រអូប​នាង​ម្លិះ​អង្ករ​ក្រអូប​សូ​មាលី​អង្ករ​ក្រអូប​សរីរាង្គ​និង​អង្ករ​ក្រអូប​ភ្លឺ​ចំនួន១២៦,៣៥៦តោន ស្មើនឹង៤៤.៥០ភាគរយ ប្រភេទ​អង្ក​រស​ចម្រុះ​គ្រាប់​វែង​និង​អង្ក​រស​ប្រណិត​ចំនួន១៣៤,៦០៥តោន ស្មើនឹង៤៧.៤០ភាគរយ និង​ប្រភេទ​អង្ករ​ចំហុយ​គ្រាប់​វែង​មាន​ចំនួន២២,៨៦៤តោន​ស្មើនឹង៨.១០ភាគរយ។

បើតាម​របាយការណ៍​ដ​ដែល​ក្រុមហ៊ុន​ដែល​នាំ​អង្ករ​ចេញ​មាន​ចំនួន៧២ក្រុមហ៊ុន​ខណៈដែល​ទីផ្សារ​ដែល​កម្ពុជា​បាន​នាំ​អង្ករ​ទៅ​មាន​ចំនួន៥១ប្រទេស រួមមាន​ទីផ្សារ​ប្រទេស​សមាជិក​សហគមន៍​អឺរ៉ុប​ចំនួន ២៦ក្នុង​បរិមាណ១៧២.៣៧១តោន​ប្រទេស​សមាជិក​អាស៊ាន​ចំនួន៣គឺ​ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង​សិង្ហ​បុរី​ក្នុង​បរិមាណ​សរុប៣០.០២៦តោន និង២២ប្រទេស​ផ្សេងទៀត ដូចជា​ចិន​ហុងកុង អូ​ស្រា្ត​លី អាមេរិក និង​កាណាដា​ជាដើម ក្នុ​បរិមាណ៨១.៤២៨តោន ក្នុងនោះ​ប្រទេស​ចិន​នាំចូល​បាន​រហូតដល់៧២.០៨៦តោន។

សូមបញ្ជាក់ថា​នៅក្នុង​ខែឧសភា​ឆ្នាំ២០១៥កម្ពុជា​នាំចេញ​អង្ករ​បាន​ចំនួន៤១,៨៤២តោន កើនឡើង៤៩.៥ភាគរយ​បើ​ធៀប​នឹង​ការនាំចេញ​អង្ករ​កាលពី​មេសា​ឆ្នាំ២០១៤ ដែលមាន​ចំនួន២៧,៩៧១តោន។ដោយឡែក​ក្នុង​រយៈពេល៥ខែ​ដើមឆ្នាំ២០១៥ កម្ពុជា​នាំចេញ​អង្ករ​បាន​ចំនួន២៤៣,០២៥តោន​កើនឡើង៦៣.៩ភាគរយ ខណៈ​ក្នុង​ឆ្នាំ២០១៤ កន្លងទៅ​កម្ពុជា​បាន​នាំ​អង្ករ​បាន​ចំនួន ៣៨៧,០៦១តោន​កាន់​ទីផ្សារ​អន្តរជាតិ៕


© រក្សាសិទ្ធិដោយ thmeythmey.com