ឪពុក​របស់ សា​សា ធ្លាប់​កូនចៅ​ដ៏​ស្មោះត្រង់​របស់លោក ម៉ុង ឫទ្ធី ជាង១០ឆ្នាំ
15, Jul 2015 , 2:44 pm        
រូបភាព
ដោយ: ថ្មីៗ

 
លោក ម៉ុង ឫទ្ធី តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ដែល​គេ​ស្គាល់​ថា​ជា​ទំព័រ​ផ្លូវការ​របស់លោក​នោះ បានធ្វើ​ការណែនាំ​ពី​ប្រវត្តិរូប​ខ្លី​មួយ​របស់លោក អ៊ុត ធី ដែលជា​ឪពុក​បង្កើត​របស់ កញ្ញា សា​សា ដែល​កំពុងមាន​រឿងរ៉ាវ​ជាមួយ​លោក សុខ ប៊ុន។


លោក ម៉ុង ឫទ្ធី បានសរសេរថា លោក អ៊ុត ធី ដែលជា​ឪពុក​នាង សា​សា គឺជា​ប្រធាន​ការដ្ឋាន​សាងសង់​សាលារៀន​ដែលជា​អំ​ណោ​ច​របស់លោក​នាយករដ្ឋមន្ត្រី​ប្រចាំការ​នៅ​ខេត្តមណ្ឌលគិរី និង​រតនគិរី​របស់​ក្រុមហ៊ុន​សំណង់​ក្មេង​វត្ត នា​អំឡុង​ទសវត្សរ៍​ឆ្នាំ១៩៩០ ។

សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​រូបនេះ បាន​អះអាងថា លោក អ៊ុត ធី បាន​បើក​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​នៅ​ខាងលិច​ផ្លូវជាតិ​លេខ​បី​ខាងត្បូង​ផ្សារ​ត្រាំខ្នារ ហើយ​ពេលនេះ គាត់​មាន​រោងចក្រ​កិន​ថ្ម​ជាច្រើន​កន្លែង​នៅ​ស្រុក​គង​ពិសី ខេត្តកំពង់ស្ពឺ នៅ​ខេត្តកំពត និង​មណ្ឌលគិរី។
«គាត់​រៀនសូត្រ​បាន​តិចតួច​ណាស់​តែ​មិនដែល​ឮ​រឿង​ជុំពាក់​លុយ​គេ​មិន​សង​នោះទេ។គាត់​គឺជា​មនុស្ស​ដឹងគុណ​ដឹង​ទោស​ណាស់​នៅតែ​គោរព​ដឹងគុណ​ខ្ញុំ​ដែល​ធ្លាប់ជា​កូនចៅ​របស់ខ្ញុំ​អស់​រយពេល​ជាង​ដប់ឆ្នាំ»។ នេះ​ជាការ​សរសេរ​រៀបរាប់​របស់លោក ម៉ុង ឫទ្ធី។

តើ​លោក អ៊ុត ធី មាន​ងារ​ជា​ឧកញ៉ា​ដែរ​ឬ​យ៉ាងណា? លោក ម៉ុង ឫទ្ធី បាន​ឆ្លើយតប​នឹង​សំណួរ​នៅលើ​ហ្វេ​ស​ប៊ុ​កថា៖ «អ៊ុត ធី ជា ឧកញ៉ា​មែន​គា​គ់​បាន​ជួយ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​ជូន​ជាតិ​ច្រើន​គួរសម​ដែរ»។

ជាមួយគ្នានេះ​ផងដែរ សា​សា ដែលមាន​ឈ្មោះ​ដើម​ថា ឯក សុជាតា បាន​ថ្លែងអំណរគុណ​ដល់​លោក ម៉ុង ឫទ្ធី ដែល​បាន​រៀបរាប់​ប្រវត្តិ​ឪពុក​របស់ខ្លួន។ នាង​បាន​សរសេរ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​កថា៖ «នាង​ខ្ញុំ​រួមជាមួយ​ក្រុមគ្រួសារ​សូម​ថ្លែងអំណរគុណ​ដល់​លោក​ឯកឧត្តម​បណ្ឌិត ម៉ុង ឫទ្ធី ដែល​បាន​បង្ហោះ​សារ យ៉ាង​មានន័យ​ដ៏​ជ្រាលជ្រៅ​អំពី​ប្រវត្តិ​របស់លោក ប៉ា​នាង​ខ្ញុំ សូម​ជូនពរ​លោក​ឯក​ឧ​ត្ត​ម​បណ្ឌិត ម៉ុង ឫទ្ធី និង​គ្រួសារ មាន​សុខ​ភាពល្អ ដើម្បី​ជា​ម្លប់​ដល់​ប្រជាជន​ខ្មែរ​ទាំងមូល!»៕


© រក្សាសិទ្ធិដោយ thmeythmey.com