ពិភពតារា៖ ភិន សុ​ដា​លិ​ស​ បន្ថែម​អាជីព​ជា​ពិធី​ការិនី​នៅ​ប៉ុស្ដិ៍​PNN
16, Jul 2015 , 8:39 am        
រូបភាព
ដោយ:


ភ្នំពេញ៖ តារា​សម្តែង កញ្ញា ភិន សុ​ដា​លិ​ស ដែល​ទស្សនិកជន​ជាច្រើន​បាន​ស្គាល់​នាង​តាមរយៈ​ការសម្តែង​ខ្សែភាពយន្ត​ភាគ​ក៏ដូចជា​ខ្សែភាពយន្ត​ខ្នាត​ធំ​ជាច្រើន​របស់​ផលិតកម្ម​មហាហង្ស​នោះ ពេលនេះ តារា​សម្តែង​រូប​ស្រស់​ដែលជា​បុត្រ​របស់​ម្ចាស់​ផលិតកម្ម​មហាហង្ស​រូបនេះ បាន​ទម្លាយ​ការពិត​ជូន​មិត្ត​អ្នកអាន​ដោយ​អារម្មណ៍​រំភើប និង​សប្បាយរីករាយ​ថា នាពេលឆាប់ៗខាងមុខនេះ នាង​នឹង​បង្ហាញ​វត្តមាន​ជាមួយ​ទេពកោសល្យ​សិល្បៈ​ជា​ពិធីការនី​នៅ​ស្ថានីយទូរទស្សន៍​ថ្មី គឺ​ប៉ុស្ដិ៍ PNN។



តារា​សម្តែង​វ័យក្មេង កញ្ញា ភិន សុ​ដា​លិ​ស​បានបញ្ជាក់​ឲ្យ​ដឹងថា វា​ហាក់បីដូចជា​ប្លែក​បន្តិច​ចំពោះ​អាជីព​ថ្មី​លើ​វិថី​សិល្បៈ​មួយ​នេះ​របស់​នាង ដោយ​កន្លងមក​នាង​ធ្លាប់តែ​សម្តែង​ប៉ុណ្ណោះ តែ​ដល់ពេល​មកឈរ​និយាយ​ជា​ពិធីការនី ដែល​ត្រូវ​ប្រើ​សំនួន​វោរ​ហា វា​អាចមាន​ភាពលំបាកខ្លះៗដែរ​ចំពោះ​រូបនាង។ ប៉ុន្តែ​ទន្ទឹមនឹង​ទទួលយក​នូវ​អាជីព​ថ្មី​នេះ​ឲ្យ​និយាយ​មាន​ភាពរលូន នាង​ថា ក៏​ទទួលបាន​ការហ្វឹកហាត់​ពី​រៀមច្បង​សិល្បៈចាស់ៗមួយចំនួន​ផងដែរ។

ជាមួយគ្នា​នោះដែរ ភិន សុ​ដា​លិ​សបាន​ថ្លែង​ជា​ចុងក្រោយ​ថា ថ្វី​ត្បិត​បើ​ពិធី​ការិនី​នេះ​ជា​អាជីព​ថ្មី​របស់​នាង ប៉ុន្តែ​នាង​សង្ឃឹម​យ៉ាង​មុតមាំ​ថា​នឹង​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​ពី​មហាជន៕



© រក្សាសិទ្ធិដោយ thmeythmey.com