សង្គមអន្តរជាតិ​
អន្តរជាតិ
បាន គី​មូ​ន៖ រដ្ឋ​ទាំងអស់​ត្រូវ​លះបង់​ប្រយោជន៍​ផ្ទាល់ខ្លួន​ដើម្បី​បញ្ចប់​ភាពក្រីក្រ​ពិភពលោក
15, Jul 2015 , 8:19 pm        
រូបភាព
ដោយ:
ឆ្នាំ២០១៥ ជា​ឆ្នាំ​កំណត់​ចុងក្រោយ នៃ​ការអនុវត្ត​គោលដៅ​អភិវឌ្ឍន៍​សហសវត្ស​ន៍​អង្គការសហប្រជាជាតិ(MDGs)ដែលមាន​គោលបំណង​ចម្បង​ប្រាំបី​ចំណុច។ ក្នុងការ​អនុវត្តន៍​MDGs មាន ប្រទេស​មួយចំនួន​បានសម្រេច​គោលដៅ​ស្ទើរតែ​ទាំងអស់ ខ្លះទៀត​បាន​តិចតួច​ដោយ អាស្រ័យ​លើ​សមត្ថភាព​របស់​ប្រទេសនីមួយ។ ទោះជា​ក្នុងចំណោម​គោលដៅ​ទាំង៨ត្រូវបាន​អនុវត្ត​កន្លង​មែន ភាពក្រីក្រ​នៅតែ​ជា​បញ្ហា​ប្រឈម​ដែល​សហគមន៍​អន្តរជាតិ ត្រូវ​ដោះស្រាយ នៅក្នុង​ទិសដៅ​ថ្មីរ។ ផែនការ​ថ្មី​នោះ​គឺ​គោលដៅ​អភិវឌ្ឍន៍​និរន្ត​ភាព (SDGs)។ ក៏ប៉ុន្តែ​អ្វី​ចាំបាច់​បំផុត​សម្រាប់​សម្រេចបាន​គោលដៅ​នេះ គឺ​បញ្ហា​ហិរញ្ញវត្ថុ។



អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក បាន គី​មូ​ន បានស្នើ​ឲ្យ​រដ្ឋ​សមាជិក​លះបង់​ផលប្រយោជន៍​ផ្ទាល់ខ្លួន ដើម្បី​អាច​ទម្លាយ​នូវ​ភាពជាប់គាំង​កញ្ចប់​ថវិកា ដើម្បី​អាច​យកទៅអនុវត្ត​ក្នុង​គោលដៅ​អភិវឌ្ឍន៍​ជា​និរន្ត​ភាព។ ជាពិសេស​នោះ ដើម្បី​អាចមាន​លទ្ធភាព​បញ្ចប់​ភាពក្រីក្រ ដែលជា​មរតក និង​កត្តា​ប្រឈម​ដ៏​ធំ​ដែល​បន្សល់ទុក​ក្រោយ​ការអនុវត្តន៍​គោលដៅ​អភិវឌ្ឍន៍​សហ​វត្ស​ន៍ (២០០០-២០១៥)។ សេចក្តីថ្លែងការណ៍​នេះ ធ្វើឡើង​នៅក្នុង​សន្និសីទ​មេដឹកនាំ​កំពូល​ពិភពលោក នៅក្នុង​ក្រុង អា​ឌី​ស អា​ប៉ា​ប៉ា ប្រទេស អេ​ត្យូ​ពី ដោយ​ផ្តោតលើ​បញ្ហា​ហិរញ្ញវត្ថុ ដើម្បី​ផែនការ​សកម្មភាព​ក្រោយ​ឆ្នាំ២០១៥(SDGs)។

ជាធម្មតា ហិរញ្ញវត្ថុ គឺ​បញ្ហា​ចម្បង​និង ចាំបាច់​បំផុត​សម្រាប់​រដ្ឋនីមួយៗ ដើម្បី​យកទៅ​ប្រើប្រាស់​ក្នុងការ​អនុវត្តន៍​និង​សម្រេច​គោលដៅ ទាំង១៧ នៃ​គោលដៅ​អភិវឌ្ឍន៍​ជា​និរន្ត​ភាព ដែល​នឹងត្រូវ​ចាប់ផ្តើម​ពី​ឆ្នាំ២០១៥ ដល់ ២០៣០  ។ ដើម្បី​ដឹង​កាន់តែ​ជ្រាប​ច្បាស់ យើង​ត្រូវ​សិក្សា​លើ​បញ្ហា​មួយចំនួន​ខាងក្រោម៖

១. ហេតុអ្វី​បានជា​មាន​គោលដៅ​អភិវឌ្ឍន៍​ជា​និរន្ត​ភាព ( Sustainable Development Goals )?
នៅ​ឆ្នាំ២០០០ មេ​ដឹក​ពិភពលោក បានអនុម័ត​ទៅលើ​គោលដៅ​អភិវឌ្ឍន៍​សហសវត្ស​ន៍ ដើម្បី បញ្ចប់​នូវ​បញ្ហា​ប្រឈមសំខាន់ៗ បី​ប្រាំ​ចំណុច​ដែល​ទាក់ទង​នឹង​ភាពក្រីក្រ បញ្ហា​អប់រំ សុខភាព និង​សមភាព​ភេទ។ ហើយ​គោលដៅ​នោះ ត្រូវអនុវត្ត​ក្នុង​រយៈពេល ១៥ឆ្នាំ ពោលគឺ​ចាប់ពី២០០០ដល់ ២០១៥  ។ យ៉ាងណាក៏ដោយ ឆ្នាំ២០១៥ បានមក​ដល់ តែ​បញ្ហា​នៅតែ​មិនបាន​បញ្ចប់ ជាពិសេស​ភាពក្រីក្រ ដែលមាន​ប្រជាជន​ជាង១ពាន់​លាន​នាក់ បន្ត​រស់នៅ​ក្រោម​បន្ទាត់​នៃ​ភាពក្រីក្រ​នេះ។ ដូច្នេះ​ដើម្បី​បន្ត និង ជំនួស​លើ​ផែនការអភិវឌ្ឍន៍​ចាស់ អង្គការសហប្រជាជាតិ បានអនុម័ត​គោលដៅ​អភិវឌ្ឍន៍​ជា​និរន្ត​ភាព​ដែល​នឹង​អនុវត្ត​ចាប់ពី​ឆ្នាំ២០១៥ ដល់ ២០៣០ ។ គោលដៅ​នេះ មាន​គោលដៅ ១៧ ច្រើន​ជា​គោលដៅ​មានចែង​ក្នុង​ផែនការ​សកម្មភាព​ចាស់។

២. តើ​អ្វី​ជា​បញ្ហា​ប្រឈម​ក្នុងការ​អនុវត្ត​គោលដៅ​ថ្មី​នេះ?
តាមពិតទៅ ការអនុវត្តន៍​គោលដៅ​ថ្មី​នេះ មិនមែនជា​បញ្ហា​ចោទ​សម្រាប់​ប្រទេស​អ្នកមាន​នោះទេ តែ​ជា​បញ្ហា​សម្រាប់​ប្រទេស​កំពុងអភិវឌ្ឍន៍ ដែល​ខ្វះ​ធន​ធនា ឬ​ហិរញ្ញវត្ថុ។ យ៉ាងណាក៏ដោយ សម្រាប់​ប្រទេស​ក្រីក្រ ដើម្បី​ទទួលបាន​ជំនួយផ្សេងៗ ពួកគេ​ត្រូវ​លះបង់ ឬ​ត្រូវ​បំពេញចិត្ត​ម្ចាស់ជំនួយ​ផងដែរ ក្នុងនោះ​រាប់បញ្ចូល​ទាំង​ការកែទម្រង់​ប្រព​ន្ធ័​នយោបាយ​ផងដែរ ។ ក៏ប៉ុន្តែ​នេះ​មិនអាច​ងាយ​សម្រេច​ជោគជ័យ​ទេ ព្រោះ​ប្រទេស​មួយចំនួន​មិន​ចង់​បាត់បង់​អំណាច ឬ​ឥទ្ធិពល​របស់ខ្លួន ដើម្បី​ជា​ថ្នូរ​នឹង​ជំនួយ​ឡើយ។ ការមិន​ត្រូវ​គ្នា​នេះហើយ បាន​រុញច្រាន​ឲ្យ​មានការ​លំបាក​ក្នុងការ​សម្រេច​កំណត់​ទំហំ​ថវិកា​ឲ្យ​បានច្បាស់លាស់។ ក៏ប៉ុន្តែ បើ​យោងតាម​សន្និសីទ អង្គការ​ស​ប្រជាជាតិ​ស្តី​ពាណិជ្ជកម្ម និង​ការអភិវឌ្ឍន៍ គោលដៅ​ថ្មី​នេះ ត្រូវបាន​រំពឹងទុក​ថា​នឹងត្រូវ​ចំណាយ​មិនតិច​ជា ៣.៣ ទៅ ៤.៥ លាន​លាន​ដុល្លារ​អាមេរិក​ឡើយ។ ជុំវិញ​បញ្ហា កញ្ចប់​ថវិកា​ដ៏​ធំ​សម្បើម​សម្រាប់​អនុវត្តន៍​នេះដែរ ស្ថាប័នហិរញ្ញវត្ថុ​រួមមាន​ធនាគារពិភពលោក រូបិយវត្ថុ​អន្តរជាតិ ធនាគារ​អភិវឌ្ឍន៍​អាហ្វ្រិក និង ធនាគារអភិវឌ្ឍន៍អាស៊ី បាន​ចុះហត្ថលេខា​បន្ថែម​ជំនួយ ៤០០លាន​ដុល្លារ​អាមេរិក​ផងដែរ​ជួយ​គាំទ្រ​គម្រោង​នេះ​ផង៕


© រក្សាសិទ្ធិដោយ thmeythmey.com