ជាតិ
ក្រោយ​ពិសា​បាយ​ជុំគ្នា លោក ហ៊ុន សែន ផ្តើម​សង្ស័យ​លោក សម រង្ស៊ី ថា ប្រើល្បិច
16, Jul 2015 , 2:28 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រោយពីបង្កើត​ភាព​ស្និទ្ធស្នាលជាមួយគ្នា​ តាមរយៈ​ការ​ពិសាអាហារជុំគ្នា មិនទាន់​បាន​ប៉ុន្មាន​ថ្ងៃ​ផង ជាថ្មី​ម្តងទៀត លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សង្ស័យ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ថា កំពុង​ប្រើល្បិច​ជាមួយ​រូបលោក ដោយ​លោក សម រង្ស៊ី សម្តែង​ធ្វើជា​តួអង្គ​ស្លូត រីឯ​មន្ត្រី​បក្ស​របស់ខ្លួន​នៅ​ខាងក្រោម ដើរតួ​អង្គ​កាច។ លោក ហ៊ុន សែន ថែមទាំង​ឲ្យ​លោក​ប្រមុខ​មេបក្ស​ប្រឆាំង​រូបនេះ អប់រំ​មន្ត្រី​ផ្ទៃក្នុង​បក្ស​ខ្លួន​ផងដែរ ដើម្បី​រក្សា​ឲ្យ​បាន​នូវ​វប្បធម៌​សន្ទនា​គា្ន។ តែ​យ៉ាណា​លោក ហ៊ុន សែន មិន​ញញើត​នោះទេ ប្រសិនបើ​លោក សម រង្ស៊ី ប្រើល្បិច​តាមរយៈ​វប្បធម៌​សន្ទនា​គ្នា​ជាមួយ​រូបលោក ។



ស្តាប់​លោកនាយក​រដ្ឋមន្ត្រី នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​សមណ​និស្សិត​ពុទ្ធិក​សកលវិទ្យា​ល័យ​សីហនុ​រាជ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ


សូម​រម្លឹកថា នៅក្នុង​ពិធី​សម្ពោធ​ឲ្យ​ប្រើប្រាស់​រោងចក្រ​ចម្រាញ់​ប្រេងដូង​ទី ២ របស់លោក ម៉ុង ឫទ្ធី​នៅ​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃ​អង្គារ​ទី ២៩ ខែមេសា ឆ្នាំ ២០១៥ កន្លងទៅ លោក ហ៊ុន សែន ក៏​ធ្លាប់​សង្ស័យថា លោក សម រង្ស៊ី កំពុង​សម្ដែង​ជា​តួ​ល្អ​ក្នុង​វប្បធម៌​សន្ទនា ហើយ​ទុក​លោក កឹម សុខា ជា​តួ​រិះគន់​រូបលោក៕


© រក្សាសិទ្ធិដោយ thmeythmey.com