ជាតិ
លោក ហ៊ុន សែន ប្រា​ប់លោក វ៉ា គឹមហុង ឈប់​លាក់​រឿង​សម្ងាត់​ព្រំដែន
16, Jul 2015 , 7:59 pm        
រូបភាព
ដោយ: ថ្មីៗ
នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បាន​ប្រាប់​ឲ្យ​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា លោក វ៉ា គឹមហុង ឈប់​លាក់​រឿង​សម្ងាត់​ព្រំដែន​ប្រទេស​កម្ពុជា​តទៅទៀត ដែល​អ្នកដឹកនាំ​ជំនាន់​មុន​ធ្លាប់ ចរចា​គ្នា ជាពិសេស​សម័យ​លោក ប៉ែន នុត។ លោក​អះអាងថា ការរក្សា​សម្ងាត់​ដើម្បី​ការពារ​អ្នក​ជាន់​ដើម បានធ្វើ​ឲ្យ​មតិ​មួយចំនួន បន្ទោ​សមក លើ​រដ្ឋាភិបាល​លោក​សព្វថ្ងៃនេះ។ លោក​ថ្លែង​បែបនេះ ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​សមណ និស្សិត​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សី​ហុន​រាជ នៅ​ថ្ងៃទី១៦នេះ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ។



ស្តាប់​សំឡេង លោក ហ៊ុន សែន៖




© រក្សាសិទ្ធិដោយ thmeythmey.com