ជាតិ
សុវត្តិភាព ចរាចរណ៍
មានអនុក្រឹត្យ៣ ដែលនឹងពង្រឹងការគោរពច្បាប់ចរាចរណ៍ថ្មី
× កម្ពុជានឹងអនុវត្តច្បាប់ចរាចរណ៍ថ្មីចាប់ពីថ្ងៃទី១ ខែមករាឆ្នាំ២០១៦ តទៅ។ ទន្ទឹមនេះរដ្ឋាភិបាលបានបង្កើតអនុក្រឹត្យ៣ ដែលទាក់ទងនឹងការអនុវត្តច្បាប់ថ្មីនេះ ជាពិសេសការផាកពិន័យ និងការបង្កើតក្រុមការងារថ្នាក់ជាតិ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះហត្ថលេខាលើអនុក្រឹត្យចំនួន៣ កាលពីថ្ងៃទី៨កក្កដាកន្លងទៅ ដើម្បីបើកផ្លូវឲ្យមានការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ឲ្យកាន់តែមានប្រសិទ្ធភាព។
អនុក្រឹត្យទាំង៣ដែលបញ្ញត្តិដោយច្បាប់ចរាចរណ៍ផ្លូវគោគថ្មីរួមមាន៖ ១. អនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។ ២. ការបង្កើតការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងទី៣អនុក្រឹត្យស្តីពីការកំណត់ល្បឿនសម្រាប់យានជំនិះ។
ចាប់ពីពេលនេះដល់ដល់ចុងឆ្នាំ២០១៥នេះ នគរបាលចរាចរណ៍នឹងបន្តអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោលចាស់ដដែលសិន ប៉ុន្តែក្នុងពេលនេះពួកគេក៏នឹងចាប់ផ្តើមផ្សព្វផ្សាយអំពីខ្លឹមសារនៃច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដែលនឹងចូលជាធរមានពីថ្ងៃទី១ខែមករាឆ្នាំ២០១៦នោះ ហើយដែលមានលក្ខណៈតឹងតែងខ្លាំងជាងច្បាប់ចាស់។ ការផាកពិន័យក៏ធ្ងន់ធ្ងរជាងមុន រីឯក្រុមការងារអនុវត្តច្បាប់ក៏នឹងតឹងតែងជាងមុន៕
© រក្សាសិទ្ធិដោយ thmeythmey.com