ជាតិ
តារា​សម្តែង ញឹម ចាន់ថន នៅតែ​ខ្លាំង​ដូច​កាល​នៅ​វ័យក្មេង
19, Jul 2015 , 4:10 pm        
រូបភាព
ដោយ:
ភ្នំពេញ៖តារា​សម្ដែង​ចាស់វស្សា នាង ញឹម ចាន់ថន បើទោះបី​ជាមាន​វ័យ​កាន់តែ​ជ្រេ​បន្តិច​ក្តី ប៉ុន្តែ​ការតុបតែង​ធ្វើខ្លួន គឺ​កាន់តែ​បញ្ចេញ និង​សំញែង​ឲ្យ​ឃើញ​ពី​ភាព​សិច​ស៊ី​កាន់តែខ្លាំង មិន​ខុសពី​កាលដែល​នាង​នៅ​វ័យក្មេង​នោះឡើយ។



មនុស្ស​គ្រប់រូប​តែងតែ​ប្រាថ្នា​ចង់បាន​នូវ​រូបរាង​ស្អាត មិន​ថា​ជា​តារា​សិល្បៈ ឬ​មនុស្ស​ក្រៅ​សិល្បៈ​នោះទេ គឺ​សុទ្ធតែ​មានបំណងដូចៗគ្នា ជា​ពិ​សេ ស​សម្រាប់​យុវវ័យ​បច្ចុប្បន្ន​តែម្ដង ព្រោះថា​រូប​សម្រស់ និង​រាងកាយ​ស្អាត គឺជា​រឿង​សំខាន់បំផុត​សម្រាប់​ពួកគេ។

បើ​និយាយ​ពី​អ្នកសិល្បៈ​វិញ ក៏​មិន​ខុសគ្នា​ឡើយ ដោយ​ភាគច្រើន គឺ​ពួកគេ​បាន​ផ្ដោត​សំខាន់​ទៅលើ​បញ្ហា​រូប​សម្រស់​តែមួយគត់ មិនតែប៉ុណ្ណោះ​អ្វី​ដែលជា​ការចង់​បានជា​ង​នេះនោះ​គឺ​ភាព​សិច​ស៊ី​ទាន់សម័យ ដូច​ជាការ​ស្លៀកពាក់​បញ្ចេញ​សាច់​ខ្ចី​លើ​ក្រោម ដើម្បី​ជា​ធ្នាក់​ទាក់ទាញ​ការចាប់អារម្មណ៍ ធ្វើ​ឲ្យ​ពួកគេ​កាន់តែ​ស្រស់ស្អាត និង​មាន​ប្រជាប្រិយភាព​ឈានឡើង​មួយកម្រិត​ទៀត។

តារា​សម្ដែង​កញ្ញា ញឹម ចាន់ថន ត្រូវបាន​គេ​ដឹងថា នាង​ក៏​ជា​តារា​ស្រី​របស់​ខ្មែរ​មួយ​ដួង​ដែល​ធ្លាប់​លេចធ្លោ​តាមរយៈ​ការបញ្ចេញ​ភាព​សិច​ស៊ី​មិន​ចាញ់​តារា​ស្រី​វ័យក្មេង​ឯទៀត​ប៉ុន្មាន​ទេ។ ម្យ៉ាងទៀត​ការនិយម​ស្លៀកពាក់​សិច​ស៊ី​បញ្ចេញ​សាច់​ដើមទ្រូង និង​គល់ភ្លៅ​នេះ គឺ​ស្ទើរតែ​ជា​រឿង​ធម្មតា​ទៅហើយ មិនថាតែ​តារា​ស្រី​មួយ​នេះ ឬ​តារា​ស្រី​ដទៃ​ទៀតឡើយ។

ត្បិតតែ​បែបនេះ​ក៏ពិតមែន ប៉ុន្តែ​មុននេះ​បន្តិច កញ្ញា ញឹម ចាន់ថន ក៏បាន​ធ្វើ​ឲ្យ​ទស្សនិកជន​មានការ​ចាប់អារម្មណ៍​ភ្ញាក់ផ្អើល​ខ្លាំង​ជាថ្មី​ម្ដងទៀត​ទៅលើ​ការបញ្ចេញ​ភាព​សិច​ស៊ី​នឹកស្មាន​មិន​ដល់​នោះ គឺ​នៅត្រង់ថា ទោះបីជា​ពេលនេះ​តារា​សម្ដែង ញឹម ចាន់ថន ហាក់​មាន​វ័យ​រាង​ចំណាស់​បន្តិច​ក៏ ពិតមែន តែ​នាង​នៅតែ​ខំប្រឹង​បង្អួត​ភាព​សិច​ស៊ី​កាន់តែខ្លាំង​ជាង​មុន​ទៀត។ ស្រប​ពេលដែល​តារា​វ័យ​ស្របាល​នឹង​នាង​មួយចំនួន​បាន​ងាក​ទៅ​ស្រវា​យក​ការតុបតែង​ខ្លួន​ស្លៀកពាក់​ស្រគត់ស្រគំ​វិញ​នោះ៕




© រក្សាសិទ្ធិដោយ thmeythmey.com