ជាតិ
ជិន ស្រី​នុត ត្រៀមខ្លួន​ចេញទៅ​ច្រៀង​នៅ​អាមេរិក
20, Jul 2015 , 9:33 am        
រូបភាព
ដោយ:
ភ្នំពេញ៖តារាចម្រៀង កញ្ញា ជិន ស្រី​នុត ដែលជា​សមាជិក​ចំណូល​ថ្មី​របស់​ផលិតកម្ម​M ពេលនេះ​នាង​កំពុង​ឡើង​កូដ​ខ្លាំង​គួរសម ក្នុងការ​រកចំណូលបាន​ខ្ពស់​ពី​ការចេញ​ច្រៀង​លើ​ឆាក​ប្រគំ​តន្ត្រីម្តង។ មិនតែប៉ុណ្ណោះ  នាង​ក៏បាន​ត្រៀមខ្លួន​ឡើង​យន្តហោះ​ចេញ​ទៅរក​លាភសក្ការៈ​នៅ​អាមេរិក​ផងដែរ។



កាលពីពេលថ្មីៗនេះ តារាចម្រៀង​រូប​ស្រស់ កញ្ញា ជិន ស្រី​នុត បាន​ឲ្យ​ដឹង​ជុំវិញ​ការងារ​សិល្បៈ​របស់​នាង​ថា សព្វថ្ងៃ​សម្រាប់​អាជីព​សិល្បៈ​ក្នុងស្រុក គឺ​ចូលដល់​រដូវ​នេះ​ហាក់​មាន​ភាព​រង្វើល​បន្តិច ព្រោះថា​ជា​រដូវភ្លៀង ដូច្នេះ​មិនសូវ​រវល់​ខ្លាំង​ដូច​មុន​ឡើយ។ ប៉ុន្តែ​ទន្ទឹមគ្នា​នេះដែរ ឥឡូវនេះ​នាង​ក៏មាន​គម្រោង​ចេញទៅ​សហរដ្ឋអាមេរិកឆាប់ៗខាងមុខ​ផងដែរ។

តារា​ស្រី​វ័យ២៣ឆ្នាំ​រូបនេះ​បាន​និយាយទៀតថា បច្ចុប្បន្ន​នាង​កំពុង​រៀបចំ​ឯកសារ​ដាក់​ទៅ​ស្ថានទូត​អាមេរិក​ដើម្បី​ស្នើ​ទិដ្ឋាការ​បានចេញ​ទៅ​ច្រៀង និង​ដើរ​កំសាន្ត​នៅ​សហរដ្ឋអាមេរិក​រយៈពេល៣ខែ តែ​ជាក់ស្តែង​យ៉ាងនោះ នាង​នៅ​មិនទាន់​ប្រាកដ​នៅឡើយ​ទេ។ ម្យ៉ាងទៀត បើសិនជា​បាន​ជាប់​សម្ភាសន៍​នៅ​ស្ថានទូត​អាមេរិក​ហើយ​នោះ នាង​នឹង​ចេញ​ទៅតាម​គម្រោង​នៅ​ខែវិច្ឆិកា​ចុងឆ្នាំ​ខាងមុខនេះ ដែល​រួម​ដំណើរ​ដោយ​តារា​ខ្មែរ​ប្រុស-ស្រី​ពីរ​នាក់​ផ្សេងទៀត។

កញ្ញា ជិន ស្រី​នុត បាន​បន្ថែមថា ចំពោះ​គម្រោង​ចេញទៅ​សហរដ្ឋអាមេរិក​ជា​លើ​ទី​ពីរ​នេះ គឺធ្វើឡើង​តាមរយៈ​ការធានា​របស់​ប្រធាន​សមាគមន៍​ខ្មែរ​នៅ​ទីនោះ។ ហើយ​នេះ​ក៏​ជា​ឱកាស​ថ្មី​មួយទៀត​សម្រាប់​នាង​ផងដែរ​ក្នុងការ​រកលុយ និង​បាន​ដើរលេង​កំសាន្ត​ជាថ្មី​នៅលើ​ទឹកដី​ប្រទេស​មហាអំណាច​មួយ​នេះ៕


© រក្សាសិទ្ធិដោយ thmeythmey.com