ជាតិ
ពេជ្រ សូលី​កា បង្ហាញ​ភាពឈឺចាប់​ស្នេហា​ជាមួយ​មន្ត្រី​ប៉េអឹម​តាម​បណ្តាញ​សង្គម?
22, Jul 2015 , 9:28 am        
រូបភាព
ដោយ:
ភ្នំពេញ៖ តារាចម្រៀង​រាង​តូច​ច្រឡឹង មុខ​មាន​មន្ត​ស្នេហ៍ ពេជ្រ សូលី​កា នៅតែ​ត្រូវបាន​គេ​ចាប់អារម្មណ៍​តាម​បណ្តាញ​សង្គម Instagram និង​ហ្វេ​ស​ប៊ុ​ក បើទោះជា​អាជីព​សិល្បៈ​នាង​ហាក់​បញ្ចប់​ក្តី ដោយសារតែ​មុននេះ សូលី​កា ហ៊ឺហា​ខ្លាំង ប្រៀបបាន​ជំទាវ​តូច មាន​ឡានថ្លៃៗជិះ និង​មាន​អង្គរក្ស​ការពារ​ទៀត។ តែថ្មីៗនេះ នាង​បែរជា​បង្ហាញ​ក្តី​ឈឺចាប់ ដោយ​សរសេរ​សារ​បង្ហោះ​តាម​បណ្តាញ​សង្គម​ដដែល និយាយ​ពី​អតីត​សង្សារ​របស់​នាង។ ប៉ុន្តែ​មិនទាន់​មានការ​អះអាងថា វា​គណនី​ពិត​ប្រា​ដក​របស់​នាង​ឬ​យ៉ាងណា​នោះឡើយ។



កាលពីពេល​កន្លងទៅ គេ​ចាប់អារម្មណ៍​ថា អតីត​តារាចម្រៀង​របស់​ផលិតកម្ម M រូបនេះ មិនឃើញ​ជិះឡាន​ថ្មី​ទំនើប Lexus LS 460 ពណ៌​ទឹកសមុទ្រ តម្លៃ១១ ម៉ឺន​ដុល្លារ​នោះ​ទៀត​ទេ ឃើញ​ជិះ​តែ​ឡាន​កញ្ចាស់ Lexus RX 300 ពណ៌​ស តម្លៃ​ជាង ១ម៉ឺន​ដុល្លារ​ទៅវិញ បែបនេះ​ទើប​មាន​ពាក្យ​ខ្សឹបខ្សៀវ​ថា សូលី​កា ត្រូវ​គូស្នេហ៍​ដកហូត​ឡាន​កាលី​ប​នោះ​ហើយ។

ស្រី​ស្រស់​តូចតន់ ពេជ្រ សូលី​កា ដែលមាន​ម្ចាស់​ចិត្ត​គឺ​លោក​ផ្កាយ២ នោះ បាន​ឃុំគ្រង​បេះដូង​នាង​ជាង២ឆ្នាំ​មកហើយ សូម្បីតែ​អាជីព​សិល្បៈ​ដែល សូលី​កា បាន​ផ្តាច់ខ្លួន​ជាង១ឆ្នាំ​មកនេះ ក៏​គេ​ល្បី​ថា ព្រោះ លោក​ផ្កាយ២មិនឱ្យ​ស្រី​ថ្លៃ​លេង​អាជីព​រកប្រាក់​ល្អិត​នេះ​ទៀត ទើប​គេ​មិនដែល​ឃើញ​នាង ពេជ្រ សូលី​កា កាន់​ក្បាល​មីក្រូ ឡើង​បញ្ចោ​ញ​រាង​លើ​ឆាក​តន្ត្រី​ទៀតឡើយ ហើយ​ស្រី​ស្អាត​រូបនេះ តែង​ប្រកាសថា ឈប់​ពី​សិល្បៈ​ហើយ និង​ជួនកាល​ថា នឹង​វិល​វិញ ហើយ​ការនិយាយ​ត្រឡប់ត្រឡិន​បែបនេះ មិនដឹងថា មួយណា​ឱ្យ​ប្រាកដ​ទេ ទើប​អ្នកខ្លះ​អស់ជំនឿ​លើ​នាង ពេជ្រ សូលី​កា តែម្តង។

ដោយឡែក ថ្មីៗនេះ ក៏​ស្រាប់តែ​មិត្តភក្តិ​នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​ប្រទះឃើញ​សារ​យ៉ាងខ្លី​មួយ ដែល​នាង សូលី​កា សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​នាង​បង្ហាញ​ពី​អារម្មណ៍​ចាប់​របស់​នាង។ សារ​នោះ​សរសេ​ដូច្នេះ​ថា “រស់នៅ​ជាមួយគ្នា​ពីរ​ឆ្នាំ បានត្រឹមតែ​ឈឺចាប់ រង​ការ​មា​ក់ង​យ ប្រច័ណ្ឌ​ឥត​ស្រាកស្រាន្ត តាមដាន​ឥតឈប់ឈរ សូម្បីតែ​ឡាន​មួយគ្រឿង​ក៏​ដកហូត​វិញ​ដែរ..” ។

ដល់​ទៅ​ឃើញ​សារ​របស់​នាង​បែបនេះ ទើប​គេ​សន្និដ្ឋានថា អ្វីៗដែល​ធ្លាប់​លេច​ឮថា សង្សារ​របស់​នាង​ដកហូត​ព្រ​ទ្យ​សម្បត្តិ និង​ហួងហែង​នាង​សព្វបែបយ៉ាង​នោះ គឺជា​ការពិត។ នៅក្នុង​បណ្តាញ​សង្គម​នោះ គេ​ឃើញ​រូបនាង សូលី​កា ជាមួយនឹង​អារម្មណ៍​ស្រងូតស្រងាត់ ហើយ​ភ្ជាប់​ជា​មួយរូប​មន្ត្រី​ប៉េអឹម​ម្នាក់ ដែល​គេ​សន្និដ្ឋានថា ជា​បុរស​ដែល​ធ្វើ​ឲ្យ​តារា​សិល្បៈ​នេះ​ខកចិត្ត។

ពេជ្រ សូលី​កា ឬ គង់ ស្រី​ពេជ្រ បើ​មិន​ប្រញាប់​វិល​ចូល​សិល្បៈ​ចម្រៀង​ទេ ច្បាស់​ជា​ឈ្មោះ​នាង​អាច​ត្រូវបាន​គេ​បំភ្លេច​ជាមិនខាន៕


Tag:
 ពេជ្រ សូលី​កា
© រក្សាសិទ្ធិដោយ thmeythmey.com