ជាតិ
ពែ​កមី ប្រពន្ធ​គ្រាំ​ចិត្ត​ដ្បិត​នាយ​ឱបស្រីក្មេង?
25, Jul 2015 , 7:40 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ តារា​កំប្លែង​ប្រចាំ​ស្ថានីយទូរទស្សន៍ ស៊ី​ធី​អិន នាយ ពែ​កមី ចាប់តាំងពី​ល្បី​ខ្លាំង​មក បាន​ហក់​ចូលទៅ​ចាប់យក​អាជីព​សម្តែង​កុន​មួយទៀត ដែល​នាំ​ឲ្យ​នាយ​រកចំណូលបាន​កាន់​តែ​ច្រើន។ លើសពីនេះ ក៏មាន​ឱកាស​បាន​ស្និទ្ធស្នាលស្រីក្មេងៗផងដែរ ដែល​នាំ​ឲ្យ​ប្រពន្ធ​របស់​នាយ​គ្រាំ​ចិត្ត​ស្អិត​ទ្រូង​ប្រច័ណ្ឌប្តី ខ្លាច​បាត់​ប្តី​ពី​ដើមទ្រូង។



ព័ត៌មាន​ដែល​លេច​ឮថា នាយ ពែ​កមី ធ្វើឱ្យ​ប្រពន្ធ​គ្រាំ​ចិត្ត​ស្អិត​ទ្រូង​នោះ ព្រោះតែ​អ្នកកំប្លែង​រូបនេះ មាន​ទំនាក់ទំនង​ស្និទ្ធស្នាល​នឹង​ស្រីក្មេងស្អាតៗជាច្រើន ដែល​បានរួម​សម្តែង​ជាមួយគ្នា។ អ្វីដែល​ប្រពន្ធ​នាយ​មិនសូវ​សប្បាយចិត្ត​នោះ ព្រោះតែ​នាយ​ហ៊ាន​ឱបថើប​ស្រីក្មេង​នៅមុខ​ប្រពន្ធ ដែល​កំពុងតែ​ឈឺ​ដេកពេទ្យ​ទៀតផង។

បើទោះជា​ប្រពន្ធ​នាយ ពែ​កមី មិន​ធ្លាក់ខ្លួន​ឈឺ​ដោយសារ​ប្រច័ណ្ឌប្តី​ក៏ពិតមែន ប៉ុន្តែ​ជំងឺ​ចាស់​កាន់តែ​ធ្វើទុក្ខ​ក្រោយ​មាន​លួច​ប្រច័ណ្ឌប្តី​ក្នុង​ចិត្ត​នោះ។ ទោះជា​បែបណា រហូតមកដល់​ពេលនេះ ប្រពន្ធ​នាយ ពែ​កមី បាន​សះជា​ពី​ជំងឺ​ហើយ។

គួររំលឹកថា កាលពីពេល​កន្លងទៅថ្មីៗនេះ លេច​ធ្លាយ​រូបភាព​នាយ​ពែ​កមី កៀកកើយ​ឱបថើប​នាង​ពុធ ស្រី​ខួច ផ្អើល​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កមក តាម​ប្រភព​ថា ការ​ឱប​ស្និទ្ធស្នាល​នាង ពុធ ស្រី​ខួច គឺ​ដើម្បី​បញ្ឈឺចិត្ត​នាង​ឡុង ថាវ​រី ដែល​ព្រងើយកន្តើយ​ក្រោយ​បាន​តួឯក​ដែល​លើកស្ទួយ​ដោយ​នាយ ពែ​កមី នោះ។ ប៉ុន្តែ ការ​បញ្ឈឺចិត្ត​នាង ឡុង ថាវ​រី នេះ បែរជា​ធ្វើ​ឲ្យ​ប្រពន្ធ​របស់ខ្លួន​ឈឺចិត្ត​ស្អិត​ទ្រូង​ទៅវិញ ដែល​ប្រពន្ធ​ខ្លួន​កំពុងមាន​ជំងឺ​ស្រាប់​ផង ក៏​ទៅជា​ធ្ងន់ធ្ងរ​រហូត​ដឹក​ទៅ​សង្គ្រោះ​ដល់​មន្ទីរពេទ្យ។

ពិតជា​មិនធម្មតា​មែន អ្នកកំប្លែង​ល្បីឈ្មោះ លោក​ចែម ចាន់​តារា ហៅ​នាយ​ពែ​កមី បាន​ឱបថើប សុទ្ធតែ​ស្រីក្មេងស្អាតៗតែម្តង ។ សកម្មភាព​របស់​នាយ ពែ​កមី ហ៊ាន​បណ្តើរ​ស្រីក្មេង​ពុធ ស្រី​ខួច ឱបថើប​កណ្តាល​ថ្ងៃនេះ គឺ​ត្រូវបាន​ក្រុមការងារ​ថតកុន​ខ្សឹបប្រាប់​ឲ្យ​ដឹងថា នាយ​ពែ​កមី ចង់​បញ្ឈឺចិត្ត​នាង ឡុង ថាវ​រី ប៉ុណ្ណោះ ដែល​រយៈពេល​ចុងក្រោយ​នេះ នាង ឡុង ថាវ​រី ព្រងើយកន្តើយ​ដាក់​អ្នកកំប្លែង​នេះ​ជាខ្លាំង ក្រោយ​ចាប់បាន​តំណែង​តួឯក​រឿង “ឪពុក២” មក៕



Tag:
 ពែកមី
© រក្សាសិទ្ធិដោយ thmeythmey.com