សង្គមអន្តរជាតិ
អន្តរជាតិ
គ្រូទាយម្នាក់ជប់គ្រឿងអលង្ការឲ្យក្លាយជាគ្រាប់ស្ករ
× នារីម្នាក់បានអះអាងថា គ្រឿងអលង្ការមានតម្លៃមិនតិចជាង ៥៥ ០០០ ដុល្លារទេដែលត្រូវគ្រូទាយបន្លំលួចយកក្នុងពិធីសូត្រមន្តគាថាបណ្តេញគ្រោះកាចនៅផ្ទះរបស់នាង។
នារីវ័យក្មេងអាយុ ២៨ ឆ្នាំម្នាក់រស់នៅក្នុងសង្កាត់ Chelles ប្រទេសបារាំងបានដាក់ពាក្យបណ្តឹងប្រឆាំងនឹងស្ត្រីជាគ្រូទាយម្នាក់ដែលនាងចោទប្រកាន់ថា បានលួចគ្រឿងអលង្ការមានតម្លៃជាទឹកប្រាក់ចំនួនប្រមាណ ៥៥ ០០០ ដុល្លារដោយបន្លំប្តូរយកគ្រឿងអលង្ការ ហើយដាក់គ្រាប់ស្ករជំនួសវិញ នេះបើតាមការឲ្យដឹងរបស់សមត្ថកិច្ចប៉ូលិស កាលពីថ្ងៃសុក្រនេះ។
កាលពីថ្ងៃពុធ ស្ត្រីវ័យ ៥០ ប្លាយឆ្នាំម្នាក់ដែលជាអ្នកដំណើរបានដើរតួជាគ្រូទាយ ហើយបាននិយាយបញ្ចុះបញ្ចូលនារីរងគ្រោះថានាងត្រូវចំហាយអាក្រក់រុំព័ទ្ធខ្លួន។ បើចង់កម្ចាត់ចំហាយទាំងនេះ នាងត្រូវតែប្រមូលគ្រឿងអលង្ការទាំងអស់ដាក់ក្នុងស្រោមខ្នើយ ដើម្បីឲ្យគាត់សូត្រគាថាបណ្តេញចំហាយទាំងនោះចេញ។
ប៉ូលិសបានពន្យល់ថា៖ «គ្រូទាយបានឆ្លៀតពេលប្តូរគ្រឿងអលង្ការទាំងនោះដាក់គ្រាប់ស្ករជំនួសវិញ »។នារីរងគ្រោះទើបតែដឹងខ្លួនថាបាញ់បោកគេ នៅពេលដែលនាងត្រឡប់មកដល់ផ្ទះវិញ ក្រោយពីជូនគ្រូទាយទៅស្ថានីយ៍រថភ្លើង។ បន្ទាប់មក នាងក៏បានដាក់ពាក្យបណ្តឹង៕
© រក្សាសិទ្ធិដោយ thmeythmey.com