សង្គមអន្តរជាតិ​
អន្តរជាតិ
ចិន​ នឹង​ចរចា​ជាមួយ​អាស៊ាន​ផ្តោតលើ​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង
25, Jul 2015 , 11:20 pm        
រូបភាព
ដោយ:
នៅ​ថ្ងៃទី២៩កក្កដា​ខាងមុខនេះ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និង​មេដឹកនាំ​អាស៊ាន​គ្រោង​បើក​កិច្ចប្រជុំ​ចិន-អាស៊ាន​លើក​ទី៩នៅក្នុង​ប្រទេស​ចិន​ដើម្បី​ពិភាក្សា​លើ​ការអនុវត្ត​នៃ​សេចក្តីប្រកាស​នៃ​ភាគី​សមុទ្រ​ចិន​ខាងត្បូង(DOC)និង​ពិភាក្សា​បន្ត​លើ​ការ​ចងក្រង​ក្រម​ប្រតិបត្តិ​សមុទ្រ​ខាងត្បូង(COC)។ជំនួប​ពហុភាគី​នេះ​នឹងមាន​វត្តមាន​លោក​អនុរដ្ឋមន្ត្រី​ការបទេស​Liu Zhenminនិង​ភាគី​អាស៊ាន​នឹងមាន​មន្ត្រីការទូត​របស់​រដ្ឋនីមួយៗជា​សមាជិក​អាស៊ាន។នេះ​បើ​យោងតាម​ភា្ន​ក់​ងារ​ព័ត៌មាន​ចិន Xinhua។



ចុងក្រោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅតែ​អាច​មិន​គេចវេស​ពី​ការចរចា​និង​ប្រើប្រាស់​លិ​ខិ​តូ​បក​រណ៍​ដែល​អាស៊ាន​និង​ចិន​បាន​ធ្វើឡើង​ដើម្បី​គ្រប់គ្រង​សកម្មភាព​នៅក្នុង​តំបន់​ជម្លោះ។ជាក់ស្តែង​នៅក្នុង​កិច្ចប្រជុំ​ចិន-អាស៊ាន​បញ្ហា​ពីរ​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​តែ​ព្រងើយកន្តើយ​មិន​ចង់​លើក​មក​និយាយ​ពេល​ពិភាក្សា​នោះ​នឹងត្រូវ​លើកឡើង​ក្នុង​កិច្ចប្រជុំ​ខាងមុខ។បញ្ហា​ពីរ​នោះ​នោះ​រួមមាន​ការពិភាក្សា​លើ​ការ​ចងក្រង​COC និង​ការបន្ត​អនុវត្ត​DOCឲ្យ​បាន​ពេញលេញ។

រយៈពេល​ចុងក្រោយ​នេះ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​បាន​បន្ត​កើនឡើង​កម្តៅ ហើយ​ភាគី​បន្ត​ប្រឈមមុខ​ដាក់គ្នា​ខ្លាំង​ផង។ ទោះ​ស្ថិតក្នុង​ស្ថានភាព​ណាក៏ដោយ គេ​មិនអាច​បណ្តោយ​ជម្លោះ​ដែនទឹក​នេះ​រីក​កាន់តែ​ធំ​នោះឡើយ​ព្រោះ​វា​ធ្វើ​ឲ្យ​ខាតបង់​រាល់​ភាគី​ពាក់​ព​ន្ធ័​ទាំងឡាយ​និង​គំរាមកំហែង​សន្តិសុខ​តំបន់។ដោយសារ​ដូច្នេះហើយ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដែលជា​រដ្ឋ​ទាមទារ​តំបន់​ជម្លោះ​ស្ទើរតែ​ទាំងអស់នោះ​បានចាប់ផ្តើម​បន្ទន់ឥរិយាបទ​បន្តិច​ដែរ​ដោយ​ចាប់ដៃ​មេដឹកនាំ​អាស៊ាន​ដើម្បី​ចរចា​គ្នា​ពី​ក្រម​ប្រតិបត្តិ​និង សេចក្តីប្រកាស​នៃ​ភាគី​សមុទ្រ​ចិន​ខាងត្បូង។

គួរ​រម្លឹក​ផងដែរ សេចក្តីប្រកាស​ភាគី នៃ​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង​ឬ​DOC គឺជា​លិខិតគតិយុត្ត​ដែល​មិន​ចង​ភា្ជ​ប់​ភាគី​មួយ​ដ៏​សំខាន់​ដែល​ត្រូវបាន​ធ្វើឡើង​នៅក្នុង​ឆ្នាំ២០០២ក្នុង​ឳ​កាស​កម្ពុជា​ធ្វើ​ប្រធាន​អាស៊ាន។ក្នុង​សេចក្តីប្រកាស​នេះ​បានកំណត់​នូវ​យន្តការ​ជាច្រើន​ដែល​រដ្ឋ​ពាក់​ព​ន្ធ័​សមុទ្រ​ចិន​ខាងត្បូង​ត្រូវអនុវត្ត​ដើម្បី​ធានា​ឲ្យ​នូវ​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​ក្នុង​តំបន់។ក៏ប៉ុន្តែ​សេចក្តីប្រកាស​នេះ​មិន​ត្រូវបាន​ភាគី​ពាក់​ព​ន្ធ័​អនុវត្ត​ពេញលេញ​និង​មាន​ប្រសិទ្ធភាព​នោះ។សម្រាប់​ក្រម​ប្រតិបត្តិ​នៃ​សមុទ្រ​ចិន​ខាងត្បូង ឬ COC គឺ​គ្រាន់តែ​ជា​សេចក្តីព្រាងច្បាប់​មួយ​ដែលមាន​លក្ខណៈ​ចង​ភា្ជ​ប់​ភាគី។ក្រោម​ការស្នើ​របស់​ហ្វីលីពីន អាស៊ាន​បានសម្រេច​អនុម័ត​លើ​សេចក្តីព្រាង COC នៅក្នុង​ឆ្នាំ១៩៩។យ៉ាងណាក៏ដោយ​ក្រម​ប្រតិបត្តិ​នេះ​ត្រូវបាន​បរាជ័យ​ជា​បន្តបន្ទាប់​រាល់ពេល​ដែល​លើក​យកទៅ​ពិភាក្សា​ជាមួយ​ចិន។នោះ​ក៏​ព្រោះ​តែមាន​បញ្ញត្តិ​ជាច្រើន​បានកំណត់​ឲ្យ​ចិន​បាត់បង់​ផលប្រយោជន៍​និង​ចង់ភ្ជាប់​កាតព្វកិច្ច​ផ្លូវច្បាប់​ផងដែ។

ជុំវិញ​ការដើរ​ទៅមុខ​មួយ​ជំហាន​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ដោយ​ព្រម​ដឹក​ដៃ​សមាជិក​អាស៊ាន​ចូល​អង្គុយ​ចរចា​គ្នា​បង្កើត​បទបញ្ញត្តិ​សម្រាប់​គ្រប់គ្រង​សកម្មភាព​ភាគី​ជម្លោះ​នេះ​ទំនងជា​ចិន​ផ្ទាល់​ប្រឈម​បញ្ហា​មួយចំនួន។

១. ចិន​ខ្លាច​ការរង​អាម៉ាស​ព្រោះ​បណ្តឹង​ហ្វីលីពីន​នៅ​ឡាអេ
ដោយសារ​ការ​វាតទី​ឯកតោភាគី​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​បំពាន​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​របស់​ហ្វីលីពីន រដ្ឋាភិបាល​ក្រុង​ម៉ានីល​បានដាក់​ពាក្យបណ្តឹង​ទៅកាន់​ម​ជ្ឈ​ត្ត​ការ​អន្តរជាតិ=ឲ្យ​វិធាន​ការអនុលោម​តាមច្បាប់​អន្តរជាតិ។វា​ប្រាកដ​ណាស់​សកម្មភាព​របស់​ចិន​ក្នុង​ការទាមទារ​ពិតជា​ផ្ទុយ​លិខិតបទដ្ឋាន​អន្តរជាតិ។នោះ​ក៏​ព្រោះតែ​ចិន​បាន​ប្រើប្រាស់​អំ​នះ​អំ​នាង​ផ្អែកលើ​ប្រវត្តិសាស្ត្រ​ដើម្បី​ទាមទារ​ខណៈ​ខ្លួន​ក៏​ជា​ហត្ថលេខី​នៃ​អនុសញ្ញា​ស្តីពី​ច្បាប់​សមុទ្រ(UNCLOS) ផងដែរ​នោះ។ក្នុងនេះ​មានន័យថា​ចិន​នឹងរង​ការ​អាម៉ាស​ប្រសិនបើ​ម​ជ្ឈ​ត្ត​ការ​អន្តរជាតិ​សម្រេច​ថា​ចិន​ពិតជា​បាន​បំពាន​ច្បាប់​អន្តរជាតិ​មែន​នោះ។

២. ការប៉ះទង្គិច​គ្នា​នឹងធ្វើ​ឲ្យ​ចិន​ខាតបង់​ច្រើន
ជាការ​ពិតណាស់​បើ​ចិន​នៅតែ​បន្ត​រឹងរូស​មិន​ព្រម​ចូល​ចរចា​ជាមួយនឹង​អាស៊ាន​នោះទេ​ការប៉ះទង្គិច​គ្នា​ប្រដាប់អាវុធ​គឺ​មិនអាច​គេចវេស​បាន​នោះទេ។នោះ​ក៏​ព្រោះតែ​ហ្វីលីពីន​ដែលមាន​អាមេរិក​និង​ជប៉ុន​គាំទ្រ​ពីក្រោយ​ខ្នង​កំពុង​រៀបចំខ្លួន​តាមរ​យៈ​ការពង្រឹង​វិស័យ​យោធា​និង​មូលដ្ឋាន​យោធា​រួចរាល់​ទៅហើយ។ បើ​សង្គ្រាម​ដែនសមុទ្រ​រវាង​ចិន​និង​រដ្ឋ​អាស៊ាន​កើតឡើង​មែន​នោះ​សមិទ្ធផល​ដែល​ចិន​បានសម្រេច​នៅក្នុង​ដែន​ជម្លោះ​រួមមាន​ទាំង​កោះ​សិប្ប​និមិត្ត​ស្ថានីយ៍​បូម​ប្រេង​និង​មូលដ្ឋានទ័ព​ផង​ដែរនោះ​នឹងត្រូវ​ខូចខាត​ជាក់​ជាពុំខាន។ដូច្នេះ​ទោះបីជា​ចង់​ឬ​មិន​ចង់​ចិន​ត្រូវតែ​ចរចា​ជាមួយ​អាស៊ាន​ដើម្បី​ពន្យា​ពេល​បន្ថែម​ឬ​ស្វែងរក​ដំណោះស្រាយ​ណាមួយ​ដើម្បី​រក្សា​ផលប្រយោជន៍​របស់ខ្លួន៕


Tag:
 សមុទ្រចិនខាងត្បូង
 ចិន
 អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com