សង្គមអន្តរជាតិ​
អន្តរជាតិ
មេដឹកនាំ​កូរ៉េខាងជើង​ចេញ​បញ្ជា​ឲ្យ​មន្ត្រី​ទាំងអស់​ចាប់ផ្តើម​ធ្វើការ​នៅ​ម៉ោង៥ព្រឹក
26, Jul 2015 , 12:40 pm        
រូបភាព
ដោយ: ធីតា
ដោយសារតែ​អាកាសធាតុ​កាន់តែ​ក្តៅ​ខ្លាំង កូរ៉េខាងជើង​បានដាក់​បញ្ជា​ឲ្យ​មន្ត្រី​ការងារ​រដ្ឋ បុគ្គលិក​រោងចក្រ-សហគ្រាស និង​សាលារៀន ចាប់ផ្តើម​ប្រតិបត្តិ​ការងារ​នៅ​ម៉ោង៥ព្រឹក​វិញ។ នេះ​បើតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន​កូរ៉េខាងត្បូង Daily NK។

 
យោងតាម​ប្រភព​ដែល​ខ្លួន​ទទួលបាន​ដោយ​សម្ងាត់ Daily NK បានបញ្ជាក់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង បានចេញ​បទបញ្ជា​ឲ្យ​មន្ត្រី​ការិយាល័យ រួមទាំង​សាលារៀន​ទាំងអស់​ចាប់ផ្តើម​ការងា​រ​នៅ​ម៉ោង៥ព្រឹក រហូតដល់​ម៉ោង១ថ្ងៃត្រង់ ដែលជា​ធម្មតា​ចាប់ផ្តើម​នៅ​ម៉ោង៨ព្រឹក។ 
 
នា​រដូវ​កាល​នេះ អាកាសធាតុ​នៅក្នុង​ទីក្រុង​ព្យុងយ៉ាង និង​ខេត្ត​មួយចំនួន ជាពិសេស​ភាគ​ខាងលិច និង​ភាគ​ខាងជើង​ឡើងក​ម្តៅ​យ៉ាងខ្លាំង ដូច្នេះ​រដ្ឋាភិបាល​របស់​លោក គឹម ជុង​អ៊ុន យល់ថា មន្ត្រី​របស់ខ្លួន​នឹង​ពិបាកធ្វើ​ការងារ​ចាប់ពី​ពេល​ថ្ងៃ​តទៅ។
 
ការផ្លាស់ប្តូរ​ពេលវេលា​នេះ បាន​បង្ករ​ការលំបាក​យ៉ាងខ្លាំង ជាពិសេស​ចរន្ត​ការងារ ការរៀនសូត្រ​របស់​សិ​ស្ស និង​ពេលវេលា​ស្រស់ស្រូប​អាហារ។ ប្រភព​សម្ងាត់​បាន​ប្រាប់ Daily NK ថា ទាំងអស់គ្នា​ត្រូវតែ​គោរព​តាម​បទបញ្ជា ប៉ុន្តែ​ពួកគេ​ជួប​បញ្ហា​គ្មាន​អគ្គស​នី និង​ភាគច្រើន​មិនដឹង​ច្បាស់​ថា ខ្លួន​ត្រូវធ្វើ​អ្វី​នោះឡើយ​នៅពេល​ព្រឹក​ព្រលឹម៕
 

Tag:
 កូរ៉េខាងជើង
  Nourth korea
© រក្សាសិទ្ធិដោយ thmeythmey.com