សង្គមអន្តរជាតិ
អន្តរជាតិ
មេដឹកនាំ១០រូបដែលពុករលួយជាងគេលើពិភពលោក
× នាពេលបច្ចុប្បន្ននេះ គេមិនទាន់ឃើញមានរបាយការណ៍ថ្មីឡើយទាក់ទងនឹងមេដឹកនាំដែលប្រព្រឹត្តអំពើពុករលួយខ្លាំងជាងគេលើពិភពលោក ដូច្នេះរបាយការណ៍ Global Corruption Report 2004 របស់អង្គការតម្លាភាពអន្តរជាតិ នៅតែជាឯកសារយោងដ៏សំខាន់។
សារព័ត៌មានថ្មីៗ សូមបង្ហាញបញ្ជីឈ្មោះមេដឹកនាំពុករលួយខ្លាំងជាងគេលើពិភពលោកនារយៈពេល២ទសវត្សន៍ចុងក្រោយនេះ ដោយផ្អែកលើរបាយការណ៍ Global Corruption Report 2004 របស់អង្គការតម្លាភាពអន្តរជាតិ៖
១. លោក Mohamed Suharto ប្រធានាធីបតីឥណ្ឌូនេស៊ី (១៩៦៧-១៩៩៨ ) លើសំណុំរឿងពុករលួយពី១៥ពាន់លាន ទៅ៣៥ពាន់លានដុល្លារអាមេរិក។
២. លោក Ferdinand Marcos ប្រធានាធិបតីហ្វីលីពីន (១៩៧២-១៩៨៦ ) លើករណីពុករលួយពី៥ពាន់លាន ទៅ១០ពាន់លានដុល្លារអាមេរិក។
៣. លោក Mobutu Sese Seko ប្រធានាធិបតីហ្សាអៀរ (១៩៦៥-១៩៩៧ ) លើករណីពុករលួយ៥ពាន់លានដុល្លារអាមេរិក។
៤. Sani Abacha ប្រធានាធិបតីនីហ្សេរីយ៉ា (១៩៩៣-១៩៩៨ ) លើករណីពុលរលួយពី២ពាន់លាន ទៅ៥ពាន់លានដុល្លារអាមេរិក។
៥. លោក Slobodan Milosevic ប្រធានាធិបតីសែប៊ី/យូហ្គោស្លាវី (១៩៨៩-២០០០ ) លើករណីពុករលួយ១ពាន់លានដុល្លារអាមេរិក។
៦. លោក Jean-Claude Duvalier ប្រធានាធិបតីហៃទី (១៩៧១-១៩៨៦ ) លើករណីពុករលួយ៣០០លាន ទៅ៨០០លានដុល្លារអាមេរិក។
៧. លោក Alberto Fujimori ប្រធានាធិបតីប៉េរូ (១៩៩០-២០០០ ) លើករណីពុករលួយ៦០០លានដុល្លារអាមេរិក។
៨. លោក Pavlo Lazarenko នាយករដ្ឋមន្ត្រីអ៊ុយក្រែន (១៩៩៦-១៩៩៧ ) លើករណីពុករលួយ១១៤លានដល់២០០លានដុល្លារអាមេរិក។
៩. លោក Arnoldo Aleman ប្រធានាធីបតីនីហ្គារ៉ាហ្គួ (១៩៩៧-២០០២ ) លើករណីពុករលួយ១០០លានដុល្លារអាមេរិក។
១០. លោក Joseph Estrada ប្រធានាធិបតីហ្វីលីពីន (១៩៩៨-២០០១ ) លើករណីពុករលួយពី៧៨លាន ទៅ៨០លានដុល្លារអាមេរិក៕
Tag:
ពុករលួយ
តម្លាភាពអន្តរជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com