ព័ត៍មានសុខភាព
×
ការស្រាវជ្រាវ បានបង្ហាញថា ការមានគភ៌ អាចត្រូវបានរងផលប៉ះពាល់ ដោយសារកម្រិត នៃភាពតានតឹងរបស់អ្នក។
កម្រិតខ្ពស់នៃភាពតានតឹង អាចផ្ដល់ផលប៉ះពាល់អវិជ្ជមាន លើសុខភាពរបស់អ្នក ប៉ុន្តែ ការស្រាវជ្រាវថ្មីមួយ បានបង្ហាញថា វាក៏អាចមានឥទ្ធិពល លើស្ត្រីដែលកំពុងព្យាយាម ចង់មានគភ៌ផងដែរ។
យោងតាមការសិក្សាថ្មីមួយ ភាពស្ត្រេស អាចបង្កើនឱកាស នៃការបាត់បង់ការមានផ្ទៃពោះ ចំពោះស្ត្រីទ្វេដង។ ដោយសារស្ត្រី មានកម្រិតអ័រម៉ូន Alpha Amylase ខ្ពស់ជាងបុរស។
ភាពស្ត្រេស មិនត្រឹមតែបង្ក ឱ្យមានបញ្ហា ក្នុងការមានផ្ទៃពោះ នៅលើកដំបូងនោះទេ វាក៏អាចធ្វើឱ្យស្ត្រី ពិបាកមានផ្ទៃពោះ ជាលើកទី ២ ផងដែរ។
ដូច្នោះ ប្រសិនបើអ្នក កំពុងព្យាយាមចង់មានគភ៌ អ្នកត្រូវស្វែងរកគន្លឹះ ដើម្បីកាត់បន្ថយ កម្រិតនៃការថប់បារម្ភ និងវិធីគ្រប់គ្រង ភាពតានតឹងនៅក្នុងគ្រួសារផងដែរ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com