ពិភពតារា៖ ពៅ លីដា កំពុងមាន​សន្ទុះ​ការងារ​ឡើងវិញ
27, Jul 2015 , 10:46 am        
រូបភាព
ដោយ:

ភ្នំពេញ៖ រយៈពេល១ឆ្នាំ​ចុង​ក្រោយនេះ​តារា​សម្តែង កញ្ញា ពៅ លីដា ត្រូវបាន​គេ​កត់សម្គាល់ថា សន្ទុះ​ការងារ​របស់​នាង ហាក់​មាន​ភាពលេចអណ្តែតៗមិន​ទៀងទាត់ ហើយក៏​មិនសូវ​លេចធ្លោ​ខ្លាំង​ដែរ ។ ប៉ុន្តែ​មកដល់​ពាក់កណ្តាល​ឆ្នាំ២០១៥នេះ សន្ទុះ​ការងារ​សិល្បៈ​របស់​នាង​ចាប់ផ្តើម​មានរ​ស្មើ​រះ​ចែងចាំង​ឡើងវិញ ដោយ​នាង​ត្រូវបាន​អ្នកដឹកនាំ​រឿង​ទាក់ទង ហៅ​ថត​រឿង​ជា​បន្តបន្ទាប់ ហើយ​កេរ្តិ៍ឈ្មោះ​របស់​នាង ក៏​ចាប់​ផ្តើមឡើង​កូដ​ទៅតាម​ហ្នឹង​ដែរ។


បើតាម​ប្រភពពី​អ្នកសិល្បៈ បាន​លួចខ្សឹប​ប្រាប់​ឲ្យ​ដឹងថា តារា​សម្តែង នាង ពៅ លីដា មួយរយៈ​ចុងក្រោយ​នេះ មើលទៅ​ដូចជា​មាន​ទឹកមាត់​លេប​ច្រើនជាង​មុន ដោយ​នាង​ត្រូវបាន ខាង​ស្ថានីយទូរទស្សន៍ និង​អ្នកដឹកនាំ​រឿង​ទាក់ទង​មក​ជាប់​រហូត​មិនសូវមាន​ពេលទំនេរដូចពេលមុនៗឡើយ ។

ជួប​សម្ភាសន៍​តាម​ទូរស័ព្ទ​ជាមួយ “ថ្មី”កាលពីពេល​កន្លងទៅ ម្តាយ​របស់​តារា​ស្រី កញ្ញា ពៅ លីដា បាន​ប្រាប់​ដោយ​ទទួលស្គាល់ថា ការងារ​កូនស្រី​របស់គាត់ មួយរយៈ​នេះ​គឺ​មានការ​មមាញឹក​ច្រើន​ឡើងវិញ​ដូច​គេ​និយាយ​មែន ពោលគឺ​ទទួលបាន​ការងារជាប់ៗគ្នា​មិនសូវមាន​ពេល​សម្រាក​ទេ ដោយ​ត្រូវ​ចេញ​ថត​រហូត ព្រោះថា​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ កូនស្រី​របស់គាត់​បាន​ទទួល​ថត ៣-៤រឿង ដូច្នេះ​ត្រូវ​លៃ​ពេលវេលា​មិនអាច​ទំនេរ​បានទេ។

អ្នកស្រី​បន្ថែមទៀតថា សម្រាប់​ការងារ​សិល្បៈ ទោះជា​ពេលនេះ លីដា​គេ​មានការ​រវល់ តែ​មិន​បិទផ្លូវ​ទេ ឲ្យ​តែមាន​អ្នក​ទាក់ទង​មក គឺ​កូន​អ្នកស្រី​ទទួល​ទាំងអស់ ឲ្យ​តែមាន​ពេលវេលា​អាច​ដកឃ្លា​ទទួលបាន ព្រោះ​ការងារ​របស់​អ្នកសិល្បៈ​តែប៉ុណ្ណោះ បើ​មាន​គេ​ទាក់ទង ហៅ​ច្រើន យើង​ក៏​សប្បាយចិត្ត​ទៅតាម​ហ្នឹង ហើយ​ម្យ៉ាងទៀត ប្រជាប្រិយភាព​ក៏​លេចធ្លោ​ទៅតាម​នោះដែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com