ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ហ៊ុន សែន ព្រលះ​ព្រះអង្គម្ចាស់​រណ​ឬ​ទ្ធិ​រឿង​ទាញ​ព្រះមហាក្សត្រ​ចូលក្នុង​សំណុំរឿង​ព្រំដែន
27, Jul 2015 , 6:30 pm        
រូបភាព
ដោយ: ថ្មីៗ
រឿង​ព្រះអង្គម្ចាស់ នរោត្តម រណ​ឬ​ទ្ធិ​ទទួលបាន​ព័ត៌មាន​ពី​អ្នកណា​មួយ​ថា ព្រះមហាក្សត្រ​មាន​គម្រោង​កោះហៅ​មេបក្ស៣ មក​ជំនុំ​រឿង​បញ្ហា​ព្រំដែន​នោះ មិនសូវ​សំខាន់​ដូច​ព្រះអង្គម្ចាស់​រណ​ឬ​ទ្ធិ​យក​រឿង​នោះមក​ប្រាប់​សារព័ត៌មាន​ឡើយ។ ព័ត៌មាន​ដែល​ផ្សាយ​ថា ព្រះមហាក្សត្រ​គ្រោង​អញ្ជើញ​មេបក្ស៣មកជួប​និយាយ​អំពី​បញ្ហា​ព្រំដែន ដោយ​ស្រង់​បន្ទូល​ព្រះអង្គម្ចាស់ នរោត្តម រណ​ឬ​ទ្ធិ បានធ្វើ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ខឹង​យ៉ាងខ្លាំង ហើយ​បាន​ផ្ញើ​សារ​តាម​ទូរ​សព្ទ​សួរ​ឆ្លងឆ្លើយ​ជាមួយ​ព្រះអង្គម្ចាស់​អំពី​រឿងនេះ​ទៀតផង។ លោក ហ៊ុន សែន បាន​ស្តីបន្ទោស​ព្រះអង្គម្ចាស់​ថា ព្រះអង្គម្ចាស់រ​ណ​ឬ​ទ្ធិ​កំពុង​ព្យាយាម​កេងចំណេញ​ពី​ព្រះមហាក្សត្រ។



សូម​ស្តាប់​ប្រសាសន៍​របស់លោក ហ៊ុន សែន៖







Tag:
 ហ៊ុន សែន រណឬទ្ធិ ព្រំដែន
© រក្សាសិទ្ធិដោយ thmeythmey.com