ជាតិ
សុវត្តិភាព ចរាចរណ៍
អ្នក​មិន​បង់ប្រាក់​ពិន័យ​ចរាចរណ៍ នឹងត្រូវ​គុណ​ពិន័យ​ឡើង រហូតដល់​បញ្ជូនទៅ​តុលាការ
06, Jan 2016 , 10:11 am        
រូបភាព
ដោយ: ថ្មីៗ
ចាប់ពី​ថ្ងៃទី១ខែមករា​ឆ្នាំ២០១៦ នគរបាល​ចរាចរណ៍​នឹង​អនុវត្ត​អនុក្រឹត្យ​ស្តីពី​ការពិន័យ​អន្តរការណ៍​ចំពោះ អំពើ​ល្មើ​សនឹង​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ថ្មី។ ពិន័យ​នេះ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ជាង​ពិន័យ​ដែល​មានចែង​ក្នុង​ច្បាប់​ស្តីពី ចរាចរណ៍​ផ្លូវគោក​បច្ចុប្បន្ន

មាត្រា ៨៖ បទល្មើស​ចរាចរណ៍១៤ចំនុច​ ដែល​ត្រូវ​ពិន័យ​ពី២៥០០០រៀល ទៅ១សែន​រៀល


មាត្រា១០ ចែងថា​ការពិនិត្យ​អន្តរការណ៍​ចំពោះ​អំពើ​ល្មើស​ដែល​មានចែង​ក្នុង​មាត្រា៦ មាត្រា៧ មាត្រា៨ និង​មាត្រា៩ ខាងលើ ត្រូវអនុវត្ត​ចំពោះ​អ្នកបើកបរ​យានយន្ត​លើកលែង​ចំណុច «គ» នៃ​មាត្រា។

ក្នុងករណី​ដែល​ជនល្មើស​មិនបាន​បង់ប្រាក់​ពិន័យ​អន្តរការណ៍​ក្នុង​រយៈពេល៣០ថ្ងៃ​គិតពី​ថ្ងៃ​ដែល​បានទទួល​បង្កាន់ដៃ​បង់ប្រាក់​ពិន័យ ចំនួន​ទឹកប្រាក់​ពិន័យ​នេះ​នឹងត្រូវ​តំឡើង​ជា​ពីរដង​បើ​លើសពី៦០ថ្ងៃ ចំនួន​ទឹកប្រាក់​ពិន័យ​នេះ​នឹងត្រូវ​តំឡើង​ជា​បី​ដង។ បើ​ផុត​រយៈពេល៩០ថ្ងៃ មន្ត្រី​មាន​សមត្ថកិច្ច​ត្រូវ​រៀបចំ​សំណុំ​ឯកសារ​បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង។

ទម្រង់​បែបបទ​នៃ​បង្កាន់ដៃ​ពិន័យ និង​ការគ្រប់គ្រង​ប្រាក់ចំណូល​ដែល​បានមកពី​ការពិន័យ​ត្រូវ​កំណត់ដោយ​ប្រកាស​អន្តរក្រសួង​របស់​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន។




© រក្សាសិទ្ធិដោយ thmeythmey.com