ជាតិ
បទយកការណ៍ / បទសម្ភាសន៍
រចនា ព្យាយាម​ស្រឡាញ់​បុរស​ដែរ តែ​មិនអាច​ទៅរួច ព្រោះ​ជាប់ចិត្ត​តែ​ស្រី​ដូចគ្នា
28, Jul 2015 , 8:39 pm        
រូបភាព
ដោយ:
 
ភ្នំពេញ៖ អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ឈឿង រចនា​អាយុ២៩ឆ្នាំ រស់នៅ​ដោយ​លាក់បាំង និង​មិន​ហ៊ាន​បង្ហាញ​ពី​អារម្មណ៍​ដែល​ស្រឡាញ់​មនុស្ស​ស្រី​ដូចគ្នា​អស់​រយៈពេល​ជាង២០ឆ្នាំ​កន្លងមកហើយ។ រចនា បាន​ព្យាយាម​សាកល្បង​ស្រឡាញ់​មនុស្ស​ប្រុស​បានត្រឹមតែ៦ខែ​ប៉ុណ្ណោះ ព្រោះ​គ្មាន​អារម្មណ៍ គ្មាន​មនោសញ្ចេតនា ដូច​ស្រឡាញ់​មនុស្ស​ស្រី​ឡើយ។ រហូតដល់​ពាក់កណ្តាល​ឆ្នាំ២០១២ ទើប រចនា ឬ​ហៅថា តា​ណា បានទទួល​ស្គាល់​ខ្លួនឯង​ថា ជា​មនុស្ស​ស្រី​ដែល​ស្រឡាញ់​មនុស្ស​ស្រី​ដូចគ្នា។

ខណៈពេលដែល​ក្រុមមនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា​ភាគច្រើន កំពុង​សំងំ​លាក់ខ្លួន ព្រោះ​ខ្មាស់​គេ។ តែ​បែរជា​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា ឈឿង រចនា កំពុង​តស៊ូ​មតិ ដើម្បី​ឲ្យ​មានការ​គោរព និង​ឲ្យ​តម្លៃ​ដល់​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ទៅវិញ។ ជាពិសេស​រចនា ចង់ឃើញ​ពលរដ្ឋ​ខ្មែរ​ផ្លាស់ប្តូរ​ផ្នត់គំនិត​រើសអើង និង​ទទួល​ស្គា​ស់​សិទ្ធិ​របស់​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា ដូចនឹង​សិទ្ធិមនុស្ស​ទូទៅ​ដែរ៕



ដើម្បី​ជ្រាប​ព័ត៌មាន​លម្អិត សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍​រវាង​លោក ជាវ សំណាង អ្នកសារព័ត៌មាន​អេឡិចត្រូនិក ថ្មីៗ ជាមួយនឹង អ្នក​ស្រឡាញ់​មនុស្ស​ស្រី​ដូចគ្នា ឈឿង រចនា ដូចតទៅ៖








© រក្សាសិទ្ធិដោយ thmeythmey.com