កីឡាជាតិ
ជាតិ
AFF U-16៖ ម្ចាស់​ផ្ទះ​កម្ពុជា​ឈ្នះ​ហ្វីលីពីន ១-០
28, Jul 2015 , 8:21 pm        
រូបភាព
ដោយ: រួបរួម
ក្រុម​កីឡាករ​យុវជន​ជម្រើស​ជាតិ​អាយុ​ក្រោម​១៦​ឆ្នាំ​កម្ពុជា បាន​ផ្តល់នូវការ​ប្រកួត​ដ៏​រំភើបមួយ​នា​ការប្រកួត​លើក​ដំបូង​ក្នុង​ពូល B នៃ​ព្រឹត្តិការណ៍ AFF U-16 BIDC Championship ជាមួយ​នឹង​ជ័យ​ជម្នះ ១-០ លើ​ក្រុម​ភ្ញៀវ​ហ្វីលីពីន​នា​ល្ងាច​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៥ នេះ នៅពហុ​កីឡដ្ឋាន​ជាតិអូឡាំពិក។ កម្ពុជា​​បាន​បើក​ការ​វាយ​លុក​នៅ​ដើម​តង់ទីមួយ ដោយមាន​២គ្រាប់ Offside និងមួយគ្រាប់ទៀត​ប៉ះរបាទី។ នៅ​នាទី ទី​៥៥ ខ្សែការពារ​ ទៀត គឹមហេង បាន​ស៊ុតគ្រាប់​បាល់ជ័យ​ជម្នះ​សម្រាប់​កម្ពុជា ក្រោយ​ការសហការគ្នា​យ៉ាងល្អពី​ អាត អូនតូច និងសួន សុពុទ្ធត្រា។



សារព័ត៌មាន​ថ្មីៗ នឹងផ្តល់ព័ត៌មាន​ជាបន្ត​បន្តាប់ទៀត

Tag:
 AFF U16
© រក្សាសិទ្ធិដោយ thmeythmey.com