ជាតិ
លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ៖ អាជ្ញាធរ​មិនដែល​បន្ធូរដៃ​ក្នុងការ​តាម​ចាប់ខ្លួន ឈូក បណ្ឌិត ឡើយ
28, Jul 2015 , 10:45 pm        
រូបភាព
ដោយ: ថ្មីៗ
លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ចេញមុខ​អះអាង​នៅ​ថ្ងៃទី២៨ខែកក្កដា ថា អាជ្ញា​ធរមាន​សមត្ថកិច្ច មិនដែល​បោះបង់​ចោលកា​រ​តាមរក លោក ឈូក បណ្ឌិត អតីត​អភិបាលក្រុង​បាវិត ខេត្តស្វាយរៀង ដែល​ត្រូវបាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ១៨ខែ លើ​ករណី​បាញ់​កម្មការិនី​បីនាក់​ឲ្យ​រងរបួស​កាលពី​ឆ្នាំ២០១២ នោះឡើយ។



លោក​បាន​អះអាង ថា លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង និង​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បានដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់ និង​ក្រើនរំលឹក​ជានិច្ច ទាក់ទង​នឹង​ប្រតិបត្តិ​ការចាប់ខ្លួន ទណ្ឌិត​រូបនេះ។

អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​បញ្ជាក់ថា ភាគី​កម្ពុជា​បានស្នើ​ដល់​កង​នគរបាល​អន្តរជាតិ (Interpol)ដែលមាន​សមាជិក ១៩០ប្រទេស ដើម្បី​ចេញ​និ​វេទ​ក្រហម តាម​ចាប់ខ្លួន លោក ឈូក បណ្ឌិត រួមទាំង​មាន​កិច្ចសហការ​ពី​ប្រទេសជិតខាង​ផងដែរ។ គេហទំព័រ Interpol ក៏បាន​ចុះផ្សាយ​ឈ្មោះ ឈូក បណ្ឌិត ក្នុង​បញ្ជី​តាម​ចាប់ខ្លួន​ដើម្បី​នាំយកទៅ​កាត់ទោស​តាមច្បាប់​ផងដែរ៕


Tag:
 ឈូក បណ្ឌិត
© រក្សាសិទ្ធិដោយ thmeythmey.com