ជាតិ
សង្គមជាតិ
ក្រសួង​អប់រំ​​ប្រកាស​​ជ្រើស​សិស្ស ​និស្សិត​​​ចូលរួម​​​កម្មវិធី​ផ្លាស់ប្តូរ​​​វិទ្យាសាស្ត្រ​សាគូ​រ៉ា នៅ​​ប្រទេស​ជប៉ុន​​​
30, Jul 2015 , 3:02 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ក្រសួង​អប់រំ យុវជន និង​កីឡា ប្រកាស​ជ្រើសរើស​បេក្ខជន​ចូលរួម​ក្នុង​កម្មវិធី​ផ្លាស់ប្តូរ​យុវជន​ជប៉ុន-អាស៊ី លើ​វិស័យ​វិទ្យាសាស្ត្រ (កម្មវិធី​ផ្លាស់ប្ដូរ​វិទ្យាសាស្ត្រ សាគូ​រ៉ា) រយៈពេល​ខ្លី ចាប់ពី ៧ ដល់ ១០ថ្ងៃ នៅ​ប្រទេស​ជប៉ុន។ វគ្គ​បណ្តុះបណ្តាល​នេះ រៀបចំឡើង​សម្រាប់​សិស្ស និស្សិត នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំងអស់ ព្រមទាំង​ចិន ឥណ្ឌា ម៉ុង​ហ្គោ​លី កូរ៉េ និង​តៃវ៉ាន់ ដែលមាន​អាយុ​ក្រោម ៤០ឆ្នាំ និង​មិន​ធ្លាប់​ស្នាក់នៅ​ប្រទេស​ជប៉ុន។



វគ្គ​បណ្តុះបណ្តាល​នេះ ធ្វើ​ឡើ​ងដោយ​ឥតគិតថ្លៃ ហើយ​ចែកជា ៣វគ្គ​ផ្សេងគ្នា រួមមាន ១, វគ្គ​ផ្លាស់ប្តូរ​សកម្មភាព​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា (Science and Technology Exchange Activity Course) ២, វគ្គ​សកម្មភាព​សហកា​រ​ស្រាវជ្រាវ (Collaborative Research Activity Course) រយៈពេល ៣ សប្ដាហ៍ និង៣, វគ្គ​សកម្មភាព​ផែនការ (Planning Activity Course) រយៈពេល​ពី ៧ ទៅ ១០ថ្ងៃ។ វគ្គបណ្តុះបណ្តាល​នេះ មានបំណង​ជម្រុញ​វិស័យ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា។

សិស្ស និង​និស្សិតមានបំណង​ចង់​សិក្សា​វគ្គ​បណ្តុះបណ្តាល​ខាងលើ អាច​ស្នើ​សាលា​របស់ខ្លួន ទាក់ទង​ជាមួយ​វិទ្យាល័យ សាកលវិទ្យាល័យ និង​គ្រឹះស្ថាន​ឯកជន​នានា​នៅ​ជប៉ុន តាមរយៈ ​link ខាងក្រោម៖ http://www.jst.go.jp/pr/info/info1098/Table1_e.html



© រក្សាសិទ្ធិដោយ thmeythmey.com