ជាតិ
សង្គមជាតិ
យ៉ាងហោចណាស់ផ្ទះប្រជាពលរដ្ឋ ១៤៩ខ្នង រងការខូចខាតដោយខ្យល់កន្ត្រាក់
× ផ្ទះប្រជាពលរដ្ឋប្រមាណជា ១៤៩ខ្នង បានរងការខូចខាតដោយសារខ្យល់កន្ត្រាក់ កាលពីថ្ងៃទី២៩ ខែកក្កដា ស្ថិតក្នុងភូមិសាស្ត្រឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ ។
បើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឃឹម សុផល អធិការនគរបាលស្រុកបូរីជលសារ ផ្ទះចំនួន១៤៩ខ្នង ដែលរងការខូចខាតនោះ ដោយសារមានភ្លៀងធ្លាក់លាយឡំជាមួយនឹងខ្យល់ បោកបក់យ៉ាងខ្លាំង បណ្តាលឲ្យលំនៅដ្ឋានប្រជាពលរដ្ឋដួលរលំ និងរបើកដំបូល និងដួលរលំទាំងស្រុងចំនូន ៣ខ្នង ក្នុងចំណោម១៤៩ខ្នង ៕
© រក្សាសិទ្ធិដោយ thmeythmey.com