កីឡាជាតិ
ជាតិ
តើ U16 កម្ពុជា​​អាច​​ផ្ត​​ល់​នូវកា​​រ​ប្រ​​កួត​ដ៏​រំ​ភើប​នា​ជំ​នួប​ជា​មួ​យ​​អូ​ស្ត្រាលី​​​បា​នដែ​រ​ឬ​ទេ​​?
30, Jul 2015 , 3:45 pm        
រូបភាព
ខ្សែបម្រើកណ្តាល អាត អូនតូច នាជំនួប​ជាមួយ​ហ្វីលីពីន។ រូបថត Nobuyuki ARAI
ខ្សែបម្រើកណ្តាល អាត អូនតូច នាជំនួប​ជាមួយ​ហ្វីលីពីន។ រូបថត Nobuyuki ARAI
ដោយ: ថ្មីៗ
ក្រុម​កីឡា​បាល់ទាត់​កម្ពុជាអាយុ​ក្រោម​១៦​ឆ្នាំ បានឆក់​យក​ចិត្ត​អ្នក​គាំទ្រ​យ៉ាងខ្លាំង បន្ទាប់ពី​ជ័យ​ជម្នះ ១-០ លើ​ហ្វីលីពីន នា​ការប្រកួត​បើក​ឆាក​ពូល B នៃព្រឹត្តិការណ៍ AFF U-16 BIDC Championship នៅពហុកីឡ​ដ្ឋាន​ជាតិ។ នា​វេលាម៉ោង​៦ និង​៣០​នាទី ល្ងាចនេះ ពួក​គេ​ត្រូវ​ឆ្លងកាត់​ការប្រកួត​ដ៏​តឹង​តែងមួយ ដោយ​ត្រូវ​ប៉ះ​ជាមួយ​អូស្ត្រាលី។



ក្រុម​អ្នក​គាំទ្រ​ជាច្រើន ហាក់​ដូចជានៅមិន​ស្ងៀម​នោះឡើយ ពួក​គេមានអារម្មណ៍ពុះកញ្ជ្រោល​យ៉ាងខ្លាំង ដោយ​បន់ឲ្យការប្រកួតឈានចូលមក​ដល់ឲ្យបានឆាប់។ សារពរជ័យ​ជាច្រើន​ត្រូវ​បាន​បង្ហោះនៅ​តាម​រយៈបណ្តាញសង្គម​ហ្វេសប៊ុក ខណៈ​ខ្សែបម្រើ​កណ្តាលមាឌតូច កម្ពស់ទាប ដែល​សក្តិសមនឹងឈ្មោះ​ថា «អាត អូនតូច» នោះ ទទួលបាននូវការចាប់អារម្មណ៍​ជាពិសេស។

សារព័ត៌មាន​ថ្មីៗ សូម​ណែនាំ​ឈ្មោះ និង​លេខ​របស់​ក្រុម​កីឡាករ​កម្ពុជា ដែល​ស្ថិតក្រោម​ការដឹកនាំ​បង្វឹក​របស់គ្រូជប៉ុន Iki Yusuke។

កីឡាករ​១១នាក់ដំបូងដែល​បាន​លេង​ជាមួយហ្វីលីពីន

គង់ ផារ៉ាត (អ្នក​ចាំទី ១)
ឡូន ថេន (លេខ​៣)
សឿត ណាវ៉ា (ប្រធានក្រុម ៤)
ទៀត គឹមហេង (លេខ​៦)
ត្រាយ វិចិត្រ (លេខ​៧)
សៀង ចាន់ធា (លេខ​៩)
សាន គឹមហេង (លេខ​១០)
អាត អូនតូច (លេខ​១២)
គង់ ចាន់ស៊ី​រ៉ាសា (លេខ​១៥)
សួន សុភូត្រា (លេខ​១៨)
រ័ត្ន ប៊ុននូ (លេខ​២៥)

កីឡាករបម្រុង៖
ឡាត់ វ៉ាន់នី (លេខ៨)
ទូច គឹមចាយ (លេខ​១៦)
ទុន សំ​ឆៃ (លេខ​១៩)

កីឡាករ​ដែលមិន​បានចូល​លេង៖
យិន វិបុល (លេខ​២)
សេត ម៉ាន់​ស៊ុត (លេខ​១១)
ទេស សម្បត្តិ (លេខ​១៣)
ផាច សុជាវីឡា (លេខ​១៧)
សែម ផា (​លេខ​២០)
ឡុង ម៉េងហាវ (លេខ​២១)
ហ៊ុល គឹមហ៊ុយ (អ្នកចាំទី​ ២២)
អ៊ីវ​ និមាន (លេខ​២៣)
ហេង ទីណា (អ្នក​ចាំទី​ ៣៣)

ចំណាំ៖ ឈ្មោះ​ជាភាសាខ្មែរ អាចមាន​ខុស​ខ្លះ​ដោយសារតែសារព័ត៌មាន​ទទួល​បាន​បញ្ជីជាភាសា​ឡាំតាំងប៉ុណ្ណោះ








Tag:
 AFF U16
© រក្សាសិទ្ធិដោយ thmeythmey.com