បទយកការណ៍ / បទសម្ភាសន៍
សុភ័ត្រា៖ និស្សិតខ្មែរ ថៃ និងវៀតណាម ពូកែនិយាយភាសាចិនជាងនិស្សិតដទៃ
× គីម សុភ័ត្រា ជានិស្សិតអាហារូបករណ៍ថ្នាក់អនុបណ្ឌិត ជំនាញ Business Administration នៅ Tianjin University ប្រទេសចិន។ រយៈពេលមួយឆ្នាំដែល លោក សុភ័ត្ត្រា រៀនបំប៉នភាសាចិននៅសាកលវិទ្យាវ័យចំណាស់មួយនេះ ជាមួយនឹងនិស្សិតបរទេស២២នាក់ មានដូចជានិស្សិតជនជាតិខ្មែរ ថៃ វៀតណាម ឡាវ កូរ៉េ អាហ្វ្រិក និងប៉ាគីស្ថាន គឺត្រូវទំនាក់ទំនងគ្នា និងពន្យល់មេរៀនគ្នា ជាភាសាអង់គ្លេសវិញ នៅពេលដែលពួកគេ មិនអាចនិយាយភាសាចិនស្តាប់គ្នាយល់។
និស្សិតអាហារូបករណ៍ វ័យ២៦ឆ្នាំ ដែលមានស្រុកកំណើតនៅខេត្តកំពង់ចាមរូបនេះ បាននិយាយថា ក្នុងចំណោមនិស្សិតបរទេសទាំង២៣នាក់ ដែលលោកកំពុងសិក្សាជាមួយ គឺមានតែជនជាតិខ្មែរ ថៃ និងវៀតណាម ប៉ុណ្ណោះ ដែលអាចនិយាយជាភាសាចិនងាយស្តាប់គ្នាយល់ជាងជនជាតិដទៃ ព្រោះការរស់នៅរបស់ខ្មែរ ថៃ និងវៀតណាមស្រដៀងគ្នា។
ដើម្បីជ្រាបព័ត៌មានលម្អិត សូមអញ្ជើញស្តាប់បទសម្ភាសន៍រវាងលោក ជាវ សំណាង អ្នកសារព័ត៌មានអេឡិចត្រូនិក ថ្មីៗ ជាមួយនឹងលោក គីម សុភ័ត្រា និស្សិតអាហារូបករណ៍ថ្នាក់អនុបណ្ឌិតនៅប្រទេសចិន ដូចតទៅ៖
© រក្សាសិទ្ធិដោយ thmeythmey.com