កីឡាជាតិ
ជាតិ
AFF U16៖ អូស្ត្រាលីកម្ពស់ខ្ពស់ បច្ចេក​ទេសល្អ បាន​​យក​ឈ្នះ​ម្ចាស់​ផ្ទះ​កម្ពុជា ៤-០
30, Jul 2015 , 8:21 pm        
រូបភាព
ដោយ: រួបរួម
ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​យុវជន​អាយុ​ក្រោម១៦ឆ្នាំ អូស្ត្រាលី បានយក​ឈ្នះ​កម្ពុជា ៤-០ ​ក្នុងជំនួប​ពូ​ល B នៃ​ព្រឹត្តិការណ៍ AFF U-16 BIDC Championship នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​នា​ល្ងាច​នេះ។



នៅតង់ទី១ អូស្ត្រាលី ដែលមាន​កម្ពស់​ខ្ពស់ និង​បច្ចេកទេស​ល្អ បាន​គ្រប់គ្រង​បាល់​រហូតដល់៨០ភាគរយ​ក្នុង​ការប្រកួត​ទាំងមូល។ Brook បា​នរក​គ្រាប់​បើកឆាក​នៅ​នាទី ទី២ ហើយ Italiano បន្ថែម​គ្រាប់​ទី​ពីរ​នៅ​នាទី ទី៣០ ។ Brook បន្ថែមបានមួយគ្រាប់ទៀតនៅ​ក្នុងនាទីបន្ថែម។

ឈានចូល​ដល់​តង់ទី២ កម្ពុជា ហាក់​មាន​សន្ទុះ​ប្រសើរជាងមុន ហើយ​ផ្តល់​ការមមាញឹក​ដល់​ខ្សែការពារ​អូស្ត្រាលី​ផងដែរ ប៉ុន្តែមិនមាន​ឱកាស​ស៊ុត​បាល់​បញ្ចូលទី​ឡើយ។ នៅ​ក្នុង​នាទី​បន្ថែម​ក្រោយបញ្ចប់ម៉ោង​ធម្មតា អូស្ត្រាលី រក​បាន​មួយគ្រាប់ទៀត​ដើម្បី​បញ្ចប់​ការ​ប្រកួត​ក្នុងលទ្ធផល ៤-០។

រីឯ​ការ​ប្រកួត​គូទីមួយ សឹង្ហបុរី បាន​យក​ឈ្នះ​ហ្វីលីពីន ៤-១ ។

ជម្រើស១១នាក់​ដំបូង​នៃ​ក្រុម U-16 កម្ពុជា៖

គង់ ផា​រ៉ា​ត (អ្នកចាំទី) ឡូ​ន ថេ​ន, សឿត ណា​វ៉ា (ប្រធាន​ក្រុម), ទៀត គឹម​ហេង, ត្រាយ វិចិត្រ, សៀង ចាន់​ធា, សាន គឹម​ហេង (ទុន សំឆៃ ៥៧, ឡាត់ វ៉ាន់នី ៨៥), អាត អូន​តូច, ទេស សម្បត្តិ (សួន សុ​ភូ​ត្រា ២៨) , គង់ ចាន់​ស៊ីរ៉ា​សា, រ័ត្ន ប៊ុន​នូ។


Tag:
 AFF U16
© រក្សាសិទ្ធិដោយ thmeythmey.com